ភ្ញៀវជាតិអន្តរជាតិ ទៅកំសាន្តវត្តនានា ក្នុងខេត្តព្រះសីហនុ នារដូវភ្ជុំបិណ្ឌ
| ព័ត៌មានជាតិ
SHARE

នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឆ្នាំនេះខេត្តព្រះសីហនុមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្ត នៅក្នុងឱកាសនោះនៅទីវត្តអារាមនានាទូទាំងខេត្ត គឺមានបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទបានទៅធ្វើបុណ្យទានឧទ្ទិសកុសលជូនជីដូនជីតាញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។


ជុំវិញបញ្ហាសន្តិសុខលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តបានឲ្យដឹងថាចំពោះការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះគឺកម្លាំងសមត្ថកិច្ចនគរបាលសហការជាមួយនឹងកងរាជអាវុធហត្ថបានរក្សាការពារជូនបងប្អូនប្រជាពលរដ្ឋដើម្បីឲ្យការធ្វើបុណ្យទានរបស់បងប្អូនប្រកបទៅដោយសុវត្ថិភាពផងដែរ។


នៅក្នុងឱកាសនៃពិធីភ្ជុំ នេះដែរសង្កេតឃើញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្តជាពិសេសទៅតាមបណ្ដាកោះក្នុងសង្កាត់នៃក្រុងសរ៉ុង៕
អត្ថបទៈ ប៉ៃ សុឃឹម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation