ការធ្វើកូដកម្មពីសំណាក់អ្នកបើកបររថយន្តដឹកទំនិញប្រឆាំងទៅនឹងការឡើងថ្លៃប្រេងមាស៊ូត បានឈានចូលថ្ងៃទី ៨ហើយ
| ព័ត៌មានអន្តរជាតិ
SHARE


ការធ្វើកូដកម្មពីសំណាកក់អ្នកបើករថយន្តដឹកទំនិញក្នុងប្រទេសប្រេស៊ីលបានបង្កឱ្យមានការជាប់គាំងស្ថានីយ៍ប្រេងឥន្ធនៈ និងដំណើការផ្សារទំនើបនៅទូទាំងប្រទេស ដែលកូដកម្មនេះ គឺជាកូដកម្មធំបំផុតមិនធ្លាប់មានមួយ ក្នុងប្រទេសនៃតំបន់អាមេរិច ឡាទីននេះ ខណៈដែលកូដកម្មនេះ នឹងនៅតែបន្តបើសិនជារដ្ឋាភិបាលគ្មាានដំណោះស្រាយណាមួយសម្រាប់ពួកគេ។

ការខឹងសម្បាចំពោះការកើនឡើងតម្លៃប្រេងម៉ាស៊ូតបាននាំឱ្យក្រុមអ្នកបើករថយន្តដឹកទំនិញចាប់ផ្តើមធ្វើកូដកម្មកាលពីសប្តាហ៍មុនហើយពួកគេបានប្តេជ្ញាបន្តធ្វើកូដកម្មរហូតដល់រដ្ឋាភិបាលសន្យាថានឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូតតាមការទាមទាររបស់ពួកគេ។


តម្លៃប្រេងម៉ាស៊ូតបានកើនឡើងក្នុងប៉ុន្មានខែចុងក្រោយនេះដោយសារតែតម្លៃប្រេងនៅលើពិភពលោកបានកើនឡើង ហើយតម្លៃប្រាក់រៀល (Real) របស់ប្រេស៊ីលក៏បានធ្លាក់ចុះដែរបើធៀបនឹងប្រាក់ដុល្លារអាមេរិក។


កាសែត Folha de S. Paulo បាននិយាយកាលពីថ្ងៃអាទិត្យថា កូដកម្មនេះបានបណ្តាលឱ្យមានការខាតបង់ជិត ៣ ពាន់លាន ដុល្លារអាមេរិក ចាប់តាំងពីវាបានចាប់ផ្តើមនៅថ្ងៃទី ២១ ខែឧសភាកន្លងមក។


ប៉ូលីសបានរថយន្ត១៣២ គ្រឿងក្នុងចំណោមរថយន្តដឹកទំនិញចំនួន ៥២៩គ្រឿងដែល ក្រុមបាតុករ បើកមកចតចោលដើម្បី រារាំងផ្លូវនិងចរាចរណ៏នៅតាមទីតាំងសំខាន់២ក្នុងទីក្រុងនៃប្រទេសនេះ ដើម្បីអនុញ្ញាតតិអោយការចរាចរណ៏ដែលចាំបាច់មួយ ចំនួនអាចដំណើការឡើងវិញបាន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation