ក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន អះអាងថា បានបើកការវាយប្រហារដ៏ធំមួយ នៅព្រំដែនអារ៉ាប៊ីសាអូឌីត
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមឧទ្ទាមយេម៉ែន កាលពីថ្ងៃអាទិត្យ អះអាងថា ពួកគេបានបើកការវាយប្រហារដ៏ធំមួយ នៅតាមព្រំដែន នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយបានបញ្ចេញរូបភាពវិដេអូ ទាហាន និងឧបករណ៍ បន្ទាប់ពីត្រូវចាប់ខ្លួន។

រូបភាព នៃការវាយប្រហារ ដែលត្រូវបានបញ្ចេញ ដោយក្រុមឧទ្ទាម មានឈ្មោះថា"ហូធីស"។ ពួកគេបានបង្ហាញ រថពាសដែក ដែលមានផ្លាកសញ្ញាអារ៉ាប៊ីសាអូឌីត អាវុធ និងគ្រាប់រំសេវ ដែលក្រុមឧទ្ទាមនេះ អះអាងថា ពួកគេបានកាន់កាប់។

វីដេអូនេះ ក៏បង្ហាញពីការប្រយុទ្ធគ្នា នៅតំបន់ភ្នំមួយ ដោយអ្នកប្រយុទ្ធHouthi ទំនងជាវាយប្រហារ កងទ័ពអារ៉ាប៊ីសាអូឌីត នៅក្នុងរថពាសដែក។

អាជ្ញាធរ មិនបានទទួលស្គាល់ ការវាយប្រហារនេះភ្លាមៗទេ។ ក្រុមចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាននិងកំពុងប្រយុទ្ធ ជាមួយពួកហូធីស ក្នុងនាមរដ្ឋាភិបាលយេម៉ែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ចាប់តាំងពីឆ្នាំ២០១៥មក។

អ្នកនាំពាក្យកងកម្លាំង Houthi លោក Yahia Sarie អះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអាទិត្យថា ក្រុមឧទ្ទាមបានចាប់ខ្លួនកងទ័ពសត្រូវ ជាង២០០០នាក់ ប៉ុន្ដែមិនបានផ្តល់ភស្តុតាងជាក់លាក់ទេ។

លោកក៏បាននិយាយថា អ្នកទោសទាំងនោះ នឹងត្រូវបានប្រព្រឹត្ត ទៅតាមក្រមសីលធម៌ និងទំនៀមទម្លាប់ ដោយផ្អែកលើកិច្ចព្រមព្រៀង ដើម្បីផ្លាស់ប្តូរអ្នកទោស និងអ្នកឈ្លានពាន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation