ចក្រភពអង់គ្លេសបានវាយប្រហារដោយរន្ទះជាង ២ម៉ឺនដងក្នុងកំឡុងពេលព្យុះពេញមួយយប់
| ព័ត៌មានអន្តរជាតិ
SHARE


អ្នកឯកទេសផ្នែកឧតុនិយមអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យថា រន្ទះរាប់ពាន់បានវាយប្រហារចក្រភពអង់គ្លេសក្នុង កំឡុងពេលដែលមានព្យុះដ៏ខ្លាំងក្លាមួយក្នុងរយៈពេលតែមួយយប់នោះ។


ទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញខ្សែវីដេអូដែលថតតាមទូរស័ព្ទដៃ ដែលទទួលបានពីប្រជាពលរដ្ឋក្នុងតំបន់ ដែលបង្ហាញពីផ្លេកបន្ទោរជាច្រើនលើទីក្រុងឡុងដ៍ នៅថ្ងៃសៅរ៍៍និងពេលព្រលឹមអុរនាថ្ងៃអាទិត្យ។

ព្រលានយន្តហោះទីក្រុងឡុងដ៍បានរាយការណ៍ពីភាពរអាក់រអួលនៃការហោះហើរកាលពីថ្ងៃអាទិត្យបន្ទាប់ពីប្រព័ន្ធចាក់ប្រេងឥន្ធនៈត្រូវបានបំផ្លាញដោយសាររន្ទះបាញ់ ។ មន្ត្រីនៃអាកាសយានដ្ឋាន Stansted ក្នុងទីក្រុងឡុងដ៍ បាននិយាយថាការវាយប្រហារ ដោយរន្ទះបាញ់បានធ្វើឱ្យប្រព័ន្ធអគ្គីសនីប្រើការលែងកើតអស់ពេលមួយព្រឹកព្រលឹមនេះ ហើយបន្ទាប់ពីក្រុមវិស្វករបានមក ជួសជុល ទើបប្រព័ន្ធអគ្គីសនីដំណើការឡើងវិញ ប៉ុន្តែទោះបីជាប្រព័ន្ធអគ្គីសនី បានដំណើការឡើងវិញក្តី ក៏ជើងហោះហើរជាង ២០០ ត្រូវបានពន្យារពេលឬការលុបចោលរួចទៅហើយ។


សូមជំរាបថា នៅថ្ងៃដែលមានការកើតមាននូវបាតុភូតរន្ទះក្នុងទីក្រុងឡុងដ៏គឺសឹងត្រែគ្រប់អាកាសយានដ្ឋានក្នុងទីក្រុងមួយនេះ មានភាពមមាញឹកខ្លាំងជាងសព្វមួយដង ដោយសារតែចក្រភពអង់គ្លេស កំពុងស្ថិតនៅពាក់កណ្តាលសប្ដាហ៍នៃការឈប់សម្រាក វិស្សមកាលរយៈពេលយូររបស់សិស្សសាលា។


លោក Charlie Powell អ្នកឯកទេសផ្នែកឧតុនិយម បានថ្លែងថា យោងតាមរបាយការណ៏ដែលទទួលបាន គឺមាន រន្ទះកើតឡើង ពី១ម៉ឺន ៥ពាន់ដង ទៅ ២ម៉ឺន នៅទូទាំងចក្រភពអង់គ្លេសក្នុងកំឡុងពេលតែមួយយប់នោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation