ប៉ូលិស ប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ជាមួយក្រុមបាតុករ នៅក្នុងទីក្រុងហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមអ្នកតវ៉ា និងប៉ូលីស បានប៉ះទង្គិចគ្នា នៅទីក្រុងហុងកុងរយៈពេលពីរថ្ងៃជាប់គ្នា កាលពីថ្ងៃអាទិត្យ។ ក្រុមអ្នកតវ៉ា បានបោះចោលមុខរបរ ខណៈស្ថិតក្នុងភាពច្របូកច្របល់ និងបង្កឱ្យមានការភ័យខ្លាចបន្ថែមទៀត។ ការបោះចោលនេះ ខណៈដែលបុណ្យជាតិចិន ជិតឈានចូលមកដល់។

រូបភាពពីតំបន់ Admiralty បានបង្ហាញថា ប៉ូលីសកុបកម្ម បានប្រញាប់ប្រញាល់ ចេញពីអាគារការិយាល័យ រដ្ឋាភិបាលនៅពេលដែលក្រុមអ្នកតវ៉ា កំពុងត្រៀមនឹងបាញ់កាំភ្លើងគ្រាប់ជ័រ។

ប៉ូលីស បានដេញក្រុមបាតុករជាច្រើននាក់ ឆ្លងកាត់ផ្លូវធំ តាមរយៈការវាយប្រហារ ទៅលើហ្វូងបាតុករ។

អ្នកតវ៉ាពីរបីនាក់ ត្រូវបានគេមើលឃើញថា កំពុងវាយប៉ូលីស ដោយម្នាក់បានប្រើអំពៅ ទៅលើប៉ូលីសម្នាក់ ដែលបានដួល នៅលើខ្នងរបស់គាត់។ ក្នុងការប៉ុនប៉ងបំបែកក្រុមបាតុករ ប៉ូលីសបានបាញ់គ្រាប់ម្រេច ហើយប្រើឧស្ម័នបង្ហូរទឹកភ្នែក។

ការរំជើបរំជួល កាលពីថ្ងៃអាទិត្យ គឺជាការកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងប៉ូលីស និងបាតុករ ហើយការតវ៉ារបៀបដដែលៗ ដើម្បីគាំទ្រ លទ្ធិប្រជាធិបតេយ្យ។ ការតវ៉ានេះ បានចាប់ផ្ដើមឡើង តាំងពីដើមខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation