អគ្គិភ័យឆាបឆេះ ជំរំជនភៀសខ្លួន ដែលមានមនុស្សណែនណាប់ នៅក្រិក
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមសង្គ្រោះបន្ទាន់ បាននិយាយថា អគ្គិភ័យបានឆាបឆេះ នៅថ្ងៃអាទិត្យ នៅកុងតឺន័រមួយក្នុងជំរុំជនភៀសខ្លួន ដ៏ចង្អៀតមួយ នៅភាគខាងកើតកោះក្រិក ជិតប្រទេសទួរគី ហើយមានមនុស្សម្នាក់ស្លាប់។

ជនភៀសខ្លួន បានប៉ះទង្គិចជាមួយប៉ូលីស ខណៈដែលផ្សែងក្រាស់ បានហុយឡើងលើជំរំម៉ូរី
ដែលបច្ចុប្បន្នមានប្រជាជនប្រហែល ១២.០០០ នាក់ រស់នៅក្នុងស្ថានភាពចង្អៀត ហើយក្រុមពន្លត់អគ្គីភ័យ។

ប៉ូលីស បាននិយាយថា សាកសពដែលត្រូវបានដុត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅឯកោះ Mytilini ដើម្បីធ្វើកោសល្យវិច័យ។ ប៉ូលីស បានបញ្ជូនកម្លាំងបន្ថែម ទៅកាន់កោះនោះ ជាមួយមេប៉ូលីស ដើម្បីជួយស្តារសណ្តាប់ធ្នាប់ ឡើងវិញ។

ប៉ូលីស មិនអាចទៅដល់តំបន់កុងតឺន័រភ្លាមៗបានទេ ហើយអាជ្ញាធរ មិនបានបញ្ជាក់ ពីអត្តសញ្ញាណសាកសព ដែលត្រួវដុតនោះឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation