ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកញ្ញា សម្លាប់មនុស្ស១៧៧នាក់និងរបួស៤៧០នាក់

image

ភ្នំពេញ៖ របាយការណ៏ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានបង្ហាញថា ក្នុងរយ:ពេល៣០ថ្ងៃនៃខែកញ្ញា ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេស ចំនួន៣៣៨លើក បានសម្លាប់មនុស្សសរុប ១៧៧នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន ៤៧០នាក់។

របាយការណ៍ដដែលបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកញ្ញានេះ បើធៀបទៅនឹងខែសីហានោះ ទាំងចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់និងចំនួនអ្នករបួសមានការកើនឡើងព្រមៗគ្នា ដែលក្នុងនោះ ចំនួនគ្រោះថ្នាក់ ៣៣៨/៣០៩ គឺកើន២៩លើក ស្មើនឹង ៩% ,ចំនួនអ្នកស្លាប់ ១៧៧/១៦៧ គឺកើន ១០នាក់ ស្មើនឹង៦% និងចំនួនអ្នករបួស ៤៧០/៤២៦ គឺកើនឡើង ៤៤នាក់ ស្មើនឹង១០%។

ដោយឡែកសម្រាប់រាជធានីខេត្តដែលកើតមានគ្រោះថ្នាក់ច្រើនជាងគេបំផុតនៅក្នុងខែកញ្ញានេះនោះ គឺ រាជធានីភ្នំពេញ,កណ្តាល, កំពង់ស្ពឺ,ព្រះសីហនុ និងខេត្តកំពត៕

ព័ត៌មានទាក់ទង...