សម្តេចតេជោ នឹងទស្សនៈកិច្ចផ្លូវការ នៅវៀតណាម ចាប់ពីថ្ងៃទី៤ ដល់៦តុលា
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើដំណើរទៅទស្សនៈកិច្ចផ្លូវការ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤ ដល់៦តុលា ឆ្នាំ២០១៩ ខាងមុខនេះ។

យោងតាមការផ្សព្វផ្សាយ ពីទូរទស្សន៍រដ្ឋវៀតណាម VTV កាលពីយប់មិញនេះ ឲ្យដឹងថា យោងតាមការអញ្ជើញ ពីឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីប្រទេសវៀតណាម សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាកម្ពុជា អញ្ជើញបំពេញទស្សនៈកិច្ចផ្លូវការ នៅរដ្ឋធានីហាណួយ ចាប់ពីថ្ងៃទី៤ ដល់៦ ខែតុលា ខាងមុខនេះ។

កន្លងមកនេះ ឯកឧត្តម វូ ខ្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ធ្លាប់មានប្រសាសន៍ ប្រាប់ទូរទស្សន៍CNCថា ដំណើរទស្សនៈកិច្ចផ្លូវការនេះ ធ្វើឡើងដើម្បីបន្តរឹតចំណងសាមគ្គីភាព នៃប្រជាជាតិ និងប្រជាជនប្រទេសទាំង២ ហើយ នាយករដ្ឋមន្រ្តីប្រទេសទាំង២ នឹងពិភាក្សាគ្នាជាផ្លូវការ ស្តីអំពីកិច្ចការទូទៅ ដែលរួមមាននយោបាយការទូត សន្តិសុខ សេដ្ឋកិច្ច និងជាពិសេសរិះរកវិធី ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឲ្យបានកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០ខាងមុខនេះ។ ព្រមជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីវៀតណាម នឹងពិភាក្សាគ្នា អំពីបែបបទ និងរបៀបរបបផ្សេងៗ ភាគីទាំង២ត្រូវជួយគ្នាទៅវិញទៅមក ដើម្បីឲ្យវៀតណាមទទួលបានជោគជ័យ ក្នុងឋានៈធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន និង ប្រទេសកម្ពុជា ជាម្ចាស់ផ្ទះអាស៊ែម នាឆ្នាំ២០២០ខាងមុខនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation