ព័ត៌មានជាតិ

រដ្ឋសភាបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦នៅថ្ងៃទី៤ខែតុលាឆ្នាំ ២០១៩

image

នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី១ ខែ តុលាឆ្នាំ២០១៩នេះសម្ដេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភាបានដឹកនាំប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៏រដ្ឋសភា។

បន្ទាប់ពីចប់កិច្ចប្រជុំគណៈកម្មា ធិការអចិន្រ្តៃយ៏ឯកឧត្តម ឈាង វុន អ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៏ឲ្យដឹងថា៖របៀប វារៈប្រជុំរួមមាន៖

១. ការពិនិត្យសំណើសុំអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី សំណង់ ក្នុងរបៀបវារៈសម័យ ប្រជុំរដ្ឋសភាលើកទី ៣ នីតិកាលទី ៦ ។ ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិ សុខសង្គម។

២. ការពិនិត្យសេចក្តីព្រាងរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី ២ និងលើកទី ៣ នីតិកាលទី ៦(មានចំនួនជិត៣០ ទំព័រ)។

៣.ការពិនិត្យសមាសភាពលេខា ធិការសម័យប្រជុំរដ្ឋសភាលើកទី ៣ នីតិកាលទី ៦ ចំនួន ៣ រូប ៖

-ឯកឧត្តម សន សារ៉ាណា អាយុ ៤៧ ឆ្នាំ

-ឯកឧត្តម ងួន សុជាតិ អាយុ ៤៨ ឆ្នាំ

-លោកជំទាវ កុប ម៉ារីយ៉ាស អាយុ ៤៨ ឆ្នាំ

៤.ការពិនិត្យសេចក្តីព្រាងរបៀបវារៈទី១

ទី ២ ទី ៣ ទី ៤ ទី ៥ ទី ៦ និងកាល បរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី ៣ នីតិ កាលទី ៦ ។

ឯកឧត្តម ឈាង វុន មានប្រសាសន៍ឲ្យដឹងថា,គណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា បានសម្រេចយកថ្ងៃទី៤ខែតុលាឆ្នាំ ២០១៩ នេះ បន្តសម័យប្រជុំរថ្ឋសភាលើក ទី៣នីតិកាលទី៦ ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ។អត្ថបទ: វង ​​​សុភ័ក្ត្រ រូបភាពៈ ប៉ក់សុខឃីម