ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងហ្លួងម៉ែ យាងក្នុងពិធីខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

image

នាវេលាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងចូលរួមក្នុងពិធីលៀងសាយភោជន៍ នៅវិមានសភាប្រជាជនចិន រដ្ឋធានីប៉េកាំង តបតាមសេចក្តីក្រាបបង្គំសូមយាងពីសំណាក់ ឯកឧត្តមប្រធានាធិបតី សុី ជីនពីង ដេីម្បីអបអរសាទរខួបលេីកទី ៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ពិធីនេះ បានចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី១ ខែតុលាឆ្នាំ២០១៩នេះ៕

ព័ត៌មានទាក់ទង...