អាមេរិក ចោទប្រកាន់បុរសម្នាក់ ពីបទធ្វើចារកម្មឱ្យចិន
| ព័ត៌មានអន្តរជាតិ
SHARE

មន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា បុរសជនជាតិកាលីហ្វ័រញ៉ា ដែលធ្វើប្រតិបត្តិការទេសចរណ៍ សម្រាប់និស្សិត និងភ្ញៀវចិន ត្រូវបានចោទប្រកាន់ ពីបទភ្នាក់ងារបរទេសខុសច្បាប់ និងផ្តល់ព័ត៌មានសន្តិសុខជាតិសហរដ្ឋអាមេរិក ដល់មន្ត្រីនៅក្នុងប្រទេសចិន។

មេធាវីអាមេរិក David L. Anderson ចោទប្រកាន់លោក Xuehua Edward Peng អាយុ៥៦ឆ្នាំ ថាជាចារកម្មរបស់ក្រសួងសន្តិសុខរដ្ឋចិន។

លោក Anderson មិនបាននិយាយថា រយៈពេលប៉ុន្មានដែល Peng បានធ្វើប្រតិបត្តិការជាចារកម្មMSS របស់ប្រទេសចិននោះទេ គ្រាន់តែថា FBI បានជួលភ្នាក់ងារទ្វេដងនៅឆ្នាំ២០១៥ ដើម្បីធ្វើការផ្លាស់ប្តូរ ជាមួយPeng នៅតំបន់San Francisco Bay Area និងនៅ Columbus រដ្ឋ Georgia ។

ពាក្យបណ្តឹងខាងព្រហ្មទណ្ឌ និយាយថា Pengគឺជាពលរដ្ឋមានសញ្ជាតិអាមេរិក ដែលចូលមកក្នុងប្រទេស ដោយទទួលទិដ្ឋការអ្នកទេសចរបណ្តោះអាសន្ន ហើយបានក្លាយជាអ្នកស្នាក់នៅ អចិន្រ្តៃយ៍កាលពីឆ្នាំ២០០៦។

Peng ត្រូវបានចាប់ខ្លួន នៅឯផ្ទះរបស់គាត់ កាលពីថ្ងៃសុក្រ និងត្រូវបានបញ្ជាឱ្យឃុំខ្លួន ដោយគ្មានជាប់ចំណង នៅឯសវនាការ នៅចំពោះមុខចៅក្រម។ លោកគ្រោងនឹងត្រឡប់ ទៅតុលាការវិញ នាថ្ងៃពុធស្អែកនេះ។

ប្រសិនបើត្រូវបានផ្តន្ទាទោស លោកPeng អាចប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់២៥ ម៉ឺនដុល្លារ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation