ទឹកជំនន់ទន្លេមេគង្គបានបំផ្លាញនិងប៉ះពាល់ដំណាំស្រូវក្នុងស្រុកត្បូងឃ្មុំ ២០៧ ហិកតា
| ព័ត៌មានជាតិ
SHARE


ត្បូងឃ្មុំ ៖ បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គបានស្រកចុះវិញ អាជ្ញាធរស្រុកត្បូងឃ្មុំ បានសិក្សាត្រូតពិនិត្យពីផលប៉ះពាល់ភ្លាមៗ ដោយក្នុងនោះបានរកឃើញថា មានឃុំចំនួនដែលត្រូវទឹកជំនន់ បានបង្ករផលប៉ះពាល់ពិសេសលើដំណាំស្រូវពោលគឺបានបំផ្លាញ អស់ចំនួន ២០៧ ហិកតាស្មើនឹង ៣៨៥ គ្រួសារ ក្នុងនោះអាចស្តា រឡើងវិញបានចំនួន ១៨២,៥ ហិកតា ។

បើតាមការបញ្ជាក់ឲ្យដឹងរបស់លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជំនន់ទន្លេមេគង្គបានបំផ្លិញ ផលដំណាំប្រជាពលរដ្ឋ និងហេដ្ឋារចនា សម្ព័ន្ធមួយចំនួន ដោយឡែកចំពោះដំណាំស្រូវគឺ៖

- ឃុំថ្មពេជ្រ មានផ្ទៃដីដំណាំស្រូវប៉ះពាល់ ៨៨,៥ហិកតា ស្មើនឹង ២២១គ្រួសារ និងខូចខាត ៨៨,៥ហិកតា ស្មើនឹង ២២១គ្រួសារ ក្នុងនោះអាចស្តារឡើងវិញ ៦៤ ហិកតា ស្មើនឹង ១១៩ គ្រួសារ ខណៈផ្ទៃដីមិនអាចស្តារឡើងវិញបាន ២៤,៥ហិកតា ស្មើនឹង ១០២គ្រួសារ ។

-ឃុំរកាពរប្រាំ ផ្ទៃដីដំណាំ ស្រូវប៉ះពាល់ ២៦ ហិកតា ស្មើនឹង ២៨ គ្រួសារ និងខូចខាត ២៦ ហិកតា ស្មើនឹង ២៨ គ្រួសារ ក្នុងនោះអាចស្តារឡើងវិញ ២៦ហិកតា ស្មើនឹង ២៨គ្រួសារ ។

-ឃុំទន្លេបិទ ផ្ទៃដីដំណាំស្រូវ ប៉ះពាល់ ១០ហិកតា ស្មើនឹង ២៣ គ្រួសារ និងខូចខាត ១០ហិកតា ស្មើនឹង ២៣គ្រួសារ ក្នុងនោះអាចស្តារឡើងវិញ ១០ហិកតា ស្មើនឹង ២៣គ្រួសារ ។

-ឃុំពាមជីលាំង ផ្ទៃដីដំណាំស្រូវប៉ះពាល់ ៨២,៥ហិកតា ស្មើនឹង ១១៣គ្រួសារ និងខូចខាត ៨២,៥ហិកតា ស្មើនឹង ១១៣គ្រួសារ ក្នុងនោះអាចស្តារឡើងវិញ ៨២,៥ហិកតា ស្មើនឹង ១១៣ គ្រួសារ ។

លោក សេង សុខឃឿន អាជ្ញាធរនិងរៀបចំផែនការ ត្រៀមដាំដុះនៅពេលទឹកស្រកទៅវិញលើដំណាំស្រូវ និងដំណាំ ផ្សេងៗទៀត ដូចជាប្រភេទដំណាំទំហំផ្ទៃដី ប្រភេទពូជដំណាំ ជាពិសេសត្រូវរដូវប្រាំង។

អភិបាលស្រុកត្បូងឃ្មុំ ក៏បានសំណូមពរឲ្យអាជ្ញាធរ ឃុំនិងការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ បន្តការតាមដាននិង រាយការណ៍ជាប្រចាំ និងជំរុញរៀបចំបញ្ជីឈ្មោះគ្រួសារកសិករ រងគ្រោះទាំងអស់ តាមទម្រង់តារាងគម្រោងស្បៀងបម្រុងកម្ពុជា ឲ្យបានឆាប់បំផុត ដើម្បីជាមូលដ្ឋានសម្រាប់រាយការណ៍ជូនថ្នាក់ ដឹកនាំខេត្ត ក្នុងការពិនិត្យសម្រេច ស្នើសុំគ្រាប់ពូជស្រូវនិងពូជ ដំណាំផ្សេង ដែលរងការខូចខាត នៅក្នុងឃុំទាំង ៤ឃុំខាងលើនេះ ទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។

ដោយឡែក លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថាទឹកទន្លេមេគង្គ បានជន់ឡើងចាប់ពីដើមខែកញ្ញា បណ្តាលឲ្យជន់លិចខូចដំណាំ និងជម្លៀសសត្វពាហនៈ របស់កសិករនៅភូមិសាស្រ្តមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ រួមមានស្រុក ក្រូចឆ្មារ ត្បូងឃ្មុំ អូររាំងឪ និងស្រុកតំបែរ ។ ហេតុនេះក្រុមការងារ បានចុះពិនិត្យ និងសិក្សា ពីផលប៉ះពាល់ជាក់ស្តែង នៅតាមបណ្តាឃុំ ដែលរងគ្រោះផ្ទាល់ ដើម្បីជួយដល់ប្រជាពលរដ្ឋលើការងារដាំដុះឡើងវិញ លើផ្ទៃដី ដែលរងការការខូចខាត ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំបន្តថា ចំពោះផ្ទៃដីដែលមិនអាច ធ្វើការស្ដារដោយដំណាំស្រូវ ត្រូវផ្តល់យោបល់ដល់កសិករឲ្យដាំ ដំណាំបន្លែជំនួសមកវិញ ដូចជាដំណាំឪឡឹក ត្រឡាច ត្រសក់ស្រូវ និងដំណាំល្ពៅជាដើម៕ ដោយ៖ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation