ព័ត៌មានអន្តរជាតិ

ក្រុមបាតុករហុងកុងប្រមូលផ្តុំគ្នានៅថ្ងៃបុណ្យជាតិចិន

image

ការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានធ្វើឡើងនៅផ្នែកផ្សេងៗក្នុងទីក្រុងហុងកុងនៅថ្ងៃអង្គារនេះដែលជាទិវាបុណ្យជាតិចិន។

បើទោះបីជាការតវ៉ាដែលកំពុងធ្វើឡើងនៅទីក្រុងហុងកុងបានបង្កឲ្យមានភាពអាម៉ាស់យ៉ាងណាក៏ដោយ,
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសន្យានៅក្នុងការថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទថានឹងប្រកាន់ខ្ជាប់នូវគោលការណ៍«ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ»នៅក្នុងទីក្រុងនេះ។

ការតវ៉ាបានធ្វើឡើងស្របពេលដែលក្រុងប៉េកាំងនៅថ្ងៃអង្គារនេះបានបង្អួតអាវុធជាច្រើនប្រភេទរួមមានមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រូវបានផលិតឡើងដើម្បីគេចចេញពីប្រព័ន្ធការពាររបស់អាមេរិកនៅក្នុងព្យុហយាត្រាកងទ័ពអបអរខួបលើកទី៧០នៃបក្សកុម្មុយនិស្តចិន។

ព្រឹត្តិការណ៍នេះគឺជាការរំលឹកខួបថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ ជាថ្ងៃដែលអតីតមេដឹកនាំលោក ម៉ៅ សេទុង ប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិត្យចិនបន្ទាប់ពីសង្គ្រាមស៊ីវិល៕