លោក ជីមមី ខាតធ័រ (Jimmy Carter) ក្លាយជាប្រធានាធិបតីអាមេរិកទី១ ដែលនៅរស់ដល់អាយុ៩៥ឆ្នាំ
| ព័ត៌មានអន្តរជាតិ
SHARE

អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក Jimmy Carter បានឈានចូលអាយុ៩៥ឆ្នាំ កាលពីថ្ងៃអង្គារម្សិលមិញ ដែលធ្វើឱ្យលោកក្លាយជាប្រធានាធិបតី សហរដ្ឋអាមេរិកតែមួយគត់ ដែលមានអាយុដ៏វែងនេះ។

នៅឆ្នាំ ១៩៧៧ លោកCarter ដែលជាគ្រីស្ទានផ្សាយដំណឹងល្អ មកពីរដ្ឋផ្លាហ្សា រដ្ឋចចជៀ បានក្លាយជាប្រធានាធិបតីទី៣៩ របស់សហរដ្ឋអាមេរិក។

រដ្ឋបាលរបស់លោក រហូតដល់ឆ្នាំ ១៩៨១ ត្រូវបានសម្គាល់ដោយបូជនីយកិច្ច សម្រាប់កិច្ចការសិទ្ធិមនុស្ស បន្ទាប់ពីគាត់ត្រូវបានជំនួសលោក រ៉ូណាល់ រីហ្គែន។

បន្ទាប់ពីចាកចេញពីតំណែង លោក Carter បានបន្តសកម្មភាពមនុស្សធម៌ ហើយបានចូលរួមយ៉ាងខ្លាំង នៅក្នុង Habitat for Humanity ដែលសាងសង់លំនៅដ្ឋាន សម្រាប់អ្នកក្រីក្រ។

គាត់បានបង្កើតមជ្ឈមណ្ឌល Carter នៅឆ្នាំ ១៩៨២ ដើម្បីដោះស្រាយជំលោះ និងជំរុញសិទ្ធិមនុស្ស គាំទ្រស្ត្រីអោយចូលមកកាន់ពិភពនយោបាយ ជាពិសេសនៅអាមេរិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation