បាតុករ ប្រឆាំងរដ្ឋាភិបាលហៃទី ប្ដេជ្ញាបន្តតវ៉ា ខណៈដែលហាងទំនិញជាច្រើន ត្រូវបានគេដុត
| ព័ត៌មានអន្តរជាតិ
SHARE

ប្រជាជនហៃទី បានប្តេជ្ញាបន្តធ្វើការតវ៉ាប្រឆាំង នឹងការខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈដែលកំពុងខ្សត់។

ម្ចាស់ហាងបានប្រមូលយកទំនិញ ដែលពួកគេទិញ នៅក្នុងទីក្រុង Port-au-Prince កាលពីថ្ងៃអង្គារ ទោះបីជាក្រុមអ្នកតវ៉ា នៅតែបន្តអំពាវនាវ ឱ្យលោកប្រធានាធិបតី Jovenel Moise លាលែងពីតំណែងក៏ដោយ។

នៅក្នុងការតវ៉ា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ រថយន្តជាច្រើនរួមទាំងឡានប៉ូលីស ក៏ត្រូវបានឆេះ នៅក្នុងភាពចលាចលស៊ីវិលចុងក្រោយបង្អស់។ មនុស្សបួននាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា ជាច្រើនថ្ងៃកន្លងមកនេះ។

ការធ្វើបាតុកម្ម កាលពីសប្តាហ៍មុន ស្ថិតក្នុងចំណោមការផ្ទុះអំពើហិង្សា ច្រើនបំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈដែលសាក្សី បានរាយការណ៍ថា ឡានរបស់អង្គភាពពិសេសនៃប៉ូលីសជាតិហៃទី ត្រូវបានគេលួច ហើយរថយន្តប៉ូលីសផ្សេងទៀត ក៏ត្រូវបានដុតបំផ្លាញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation