ថ្ងៃបុណ្យជាតិសាធារណរដ្ឋកូរ៉េ ២០១៩ នៃការដាក់តាំងបង្ហាញផលិតផលកសិឧស្សាហកម្មដ៏មានគុណភាពបំផុតរបស់ប្រទេសកូរ៉េក្នុងព្រះរាជាណាចក្រកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការតាំងបង្ហាញផលិតផលកសិឧស្សាហកម្មដ៏មានគុណភាពខ្ពស់បំផុតរបស់ប្រទេសកូរ៉េដែលហៅកាត់ថា Agri-Food Korea 2019 ក៏ដូចជាការប្រារព្ធនូវទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េ ( The National Day of Republic of Korea (ROK) reception) ធ្វើឡើងនាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

លោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីសាធារណរដ្ឋកូរ៉េ ជាអ្នកផ្តួចផ្តើម និង ដឹកនាំព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនេះដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផងដែរ។ គោលបំណងសំខាន់ គឺដើម្បីប្រារព្ធពីទិវាបុណ្យជាតិរបស់សាធារណរដ្ឋកូរ៉េ និងជារឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

ព្រឹត្តិការណ៍ Agri-Food Korea 2019 រៀបចំដោយស្ថាតទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាដោយធ្វើការសហការជាមួយនឹងក្រុមហ៊ុន កសិឧស្សាហកម្ម-ជលផល និងសាជីវកម្ម ពាណិជ្ជកម្មអាហារកូរ៉េ Korea Agro-Fisheries and Food Trade Corporation (aT) ព្រមទាំង Korea Trade-Investment Promotion Agency(KOTRA)ផងដែរ។ ក្រុមហ៊ុនក្នុងស្រុកប្រមាណជាង៥០ ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះ ហើយ ក្រុមហ៊ុនពាណិជ្ជកម្មជាង ១៥០ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) និងចំនួន ៥ ក៏ត្រូវបានចុះហត្ថលេខាផងដែរ។

លោក ឯកអគ្គរដ្ឋទូតស្តីទី Kim Jimin ក៏បានបន្ថែមទៀត និងសង្ក់តធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏មានតម្លៃបំផុតក្នុងការរឹតចំណងមិត្តភាពឱ្យមានភាពកាន់តែរឹងមាំ បង្កើនទំនុកចិត្តក៏ដូចជាភាពស្មោះត្រង់រវាងប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ថា “សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាគឺជាសញ្ញាណនៃកិច្ចសហការ, អភិវឌ្ឍន៍ទ្វេភាគីដ៏ល្អឥតខ្ចោះដែលមានស្រាប់ដោយប្រទេសទាំងពីរមានបច្ចេកវិទ្យា និងបច្ចេកទេសក្នុងការផលិតអាហារ។ ជាពិសេសប្រទេសកម្ពុជាមានលក្ខខណ្ឌល្អប្រសើរដែលអាចឱ្យសាធារណរដ្ឋកូរ៉េ និងកម្ពុជាអាចជួយគាំទ្រគ្នាទៅវិញទៅមកបានដោយរលូនផងដែរ”៕រូបភាព លោក សេង ថាវរះ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation