សម្តេចមានមោទនភាព ដែល២ឆ្នាំចុងក្រោយនេះ ការធ្វើដំណើររបស់ពលរដ្ឋ ក្នុងពិធីបុណ្យជាតិធំៗ មានសុវត្ថិភាព កាត់បន្ថយចំណាយ បន្ទាប់ពីពួកគេជិះឡានក្រុងរដ្ឋ
| ព័ត៌មានជាតិ
SHARE

នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សម្តេចតេជោ មានប្រសាសន៍ថា សម្តេចមានមោទនភាព ដែល២ឆ្នាំចុងក្រោយនេះ ការធ្វើដំណើររបស់ពលរដ្ឋ នៅក្នុងពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ មានលក្ខណៈល្អប្រសើរ និងកាត់បន្ថយការចំណាយ ព្រោះតែពលរដ្ឋភាគច្រើន បានជិះឡានក្រុងរបស់រដ្ឋ ដោយមិនយកប្រាក់។ មូលហេតុដែលសម្តេចធ្វើយ៉ាងដូច្នេះ ព្រោះក្រុមហ៊ុនឯកជនដឹកអ្នកដំណើរ តែងឆក់ឱកាសឡើងថ្លៃរថយន្ត ឬមធ្យោបាយផ្សេងៗ ក្នុងឱកាសបុណ្យទានធំៗ។

ពលរដ្ឋនៅឯខេត្តពោធិ៍សាត់ ដែលធ្វើដំណើរតាមរថយន្តក្រុង ទាំងទៅទាំងមក  បង្ហាញអារម្មណ៍សប្បាយរីករាយ និងចាត់ទុកថា ឡានដែលពួកគេជិះ ក្នុងឱកាសបុណ្យភ្ជុំនេះ ជាឡានសម្តេចតេជោសែនទៀតផង។ 

កាលពីថ្ងៃទី២៦កញ្ញាឆ្នាំ២០១៩ ឡានក្រុងរដ្ឋ១២០គ្រឿង ផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋជិះ ទៅតាមបណ្តាខេត្ត ដោយមិនគិតប្រាក់ រយះពេល៥ថ្ងៃ ក្នុងឱកាសភ្ជុំបិណ្ឌ។ ជាមួយគ្នានេះ រថភ្លើងរបស់រដ្ឋក៏ដាក់ដំណើរការរយៈពេល៥ថ្ងៃ មិនយកលុយដូចគ្នាដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation