ព័ត៌មានអន្តរជាតិ

ភាពស្មុគស្មាញផ្នែកនយោបាយ ធ្វើឲ្យប៉េរូស្ថិតក្នុងភាពជាប់គាំង

image

វិបត្តិនយោបាយមួយ បានធ្វើឱ្យកិច្ចការជំនួញត្រូវបញ្ឈប់ នៅក្នុងរដ្ឋធានីប៉េរូ។

អាជីវករមានការព្រួយបារម្ភ អំពីអវត្តមានរបស់ភ្ញៀវទេសចរ នៅក្នុងអាជីវកម្មរបស់ពួកគេ ដោយសារតែការបង្ក្រាបសន្តិសុខជាបន្តបន្ទាប់ពីមានបញ្ហានយោបាយ បានបិទនៅតាមដងផ្លូវទាំងអស់ នៅជុំវិញអាគាររដ្ឋាភិបាលក្នុងទីប្រជុំជន។

ប្រធានាធិបតីMartín Vizcarra និងសមាជដែលគ្រប់គ្រង ដោយក្រុមប្រឆាំងបានចាត់វិធានការ ដើម្បីដកអំណាចចេញពីគ្នាទៅវិញទៅមក ដោយបង្កើតឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញដ៏ជ្រៅបំផុតក្នុងរយៈពេលជិត ៣ ទស្សវត្ស សំរាប់ប្រជាជាតិមួយ ដែលខកចិត្តដោយសាររឿងនយោបាយ មិនដំណើរការ និងរឿងអាស្រូវពុករលួយ។

លោក Vizcarra កាលពីថ្ងៃច័ន្ទ បានប្រកាសថា លោកកំពុងរំលាយអង្គនីតិបញ្ញត្តិ ដើម្បីបើកទំព័រមួយ ស្តីពីប្រវត្តិសាស្ត្រដ៏យូរអង្វែង របស់ប្រទេសប៉េរូ នៃនយោបាយបង្ករជម្លោះ ដើម្បីផលប្រយោជន៍ និងអំពើពុករលួយ។

សមាជិកសភា មកពីគណបក្សភាគច្រើនបានប្រៀបធៀបការផ្លាស់ប្តូរ ទៅរដ្ឋប្រហារមួយ និងបានបោះឆ្នោត ដើម្បីព្យួរគាត់ពីតំណែង ដោយតែងតាំងអនុប្រធានមួយរូបរបស់គាត់ ជាមេដឹកនាំត្រឹមត្រូវរបស់ប្រទេសនេះ និងអាចជំនួសតំណែងនេះបាន។

សមាជិកសភាគណបក្សប្រឆាំង​អះអាងថា​​ ការបកស្រាយរបស់គាត់ គឺមិនស្របនឹងរដ្ឋធម្មនុញ្ញ។ ពួកគេនិយាយថាមានតែសន្លឹកឆ្នោតដែលត្រូវបានច្រានចោលយ៉ាងច្បាស់គួរឲ្យជឿជាក់៕

ព័ត៌មានទាក់ទង...