ក្រុមប្រឹក្សាខេត្តព្រះសីហនុបើកកិច្ចប្រជុំផ្ដោតលើគោលនយោបាយអភិវឌ្ឍន៍ខេត្ត 
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ ឆ្នាំ២០១៩ និងវត្តមាន ឯកឧត្តម ឈិន សេងងួន និង ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងអោយគណ:អភិបាល ខេត្តព្រះសីហនុ និងមានការចូលរួមពីអាជ្ញាធរក្រុងស្រុក និងមន្ទីរ អង្គភាពស្ថាប័នជាវិញខេត្ត ក្នុងកិច្ចប្រជុំនេះ បានដាក់នូវរបៀបវរ: ចំនួន៨ ផ្ដោតជាសំខាន់ ទៅលើការពិភាក្សា អំពីគោលការណ៍ណែនាំ គោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្នុងខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំនេះ បានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង សេច្ចក្ដីណែនាំ ស្ដីពី ដំណើរការ រៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(2020_2022) របស់រដ្ឋខេត្តព្រះសីហនុ ស្ដាប់របាយការណ៍របស់គណ:កម្មាធិការ នានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ ។

ក្រោយពីបញ្ចប់ការវាយតម្លៃនូវចំណុចខ្លាំងនិងចំណុចខ្សោយ នៃសកម្មភាពការងារនានារបស់រដ្ឋបាលខេត្ត ដែលបានអនុវត្ត ក្នុងខែកន្លងមក កិច្ចប្រជុំនេះបានវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់អាជ្ញាធរជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់សមត្ថកិច្ច ពាក់ព័ន្ធក្នុងការអនុវត្តន៍គោលនយោយបាយរបស់ រាជរដ្ឋាភិបាល។ 

ចំពោះការងារអនាម័យបរិស្ថាន សំណងនិងបញ្ហាផ្លូវថ្នល់ កិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានវាយតម្លៃថា នៅមានបញ្ហាចំណោទជាច្រើន ដែលផ្នែកជំនាញត្រូវរូតរះដោះស្រាយ ដែលជាផលធ្វើអោយប៉ះពាល់ ដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ខ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ រស់នៅប្រកបដោយសុខភាពគ្មានការរំខាន៕ ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation