ថៃ ជំរុញការនាំចូលផលិតផលមកកម្ពុជា ខណៈតម្រូវការកើនឡើង២០% នាដើមឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

តំណាងពាណិជ្ជកម្ម ថៃប្រចំាខេត្តសៀមរាប លោកស្រី ជីរ៉ាន់ វង្សមង្គល ថ្លែងក្នុងសិន្នសីទសារព័ត៌មាន ស្តីពី«ពិព័រណ៍ពាណិជ្ជកម្មថៃ ២០១៨»ថា ពលរដ្ឋកម្ពុជា បានគំាទ្រមកលើផលិតផលថៃ ពីមួយឆ្នំាទៅមួយឆ្នំា ដូចនេះ ប្រទេសថៃ នឹងជំរុញការនាំចូលផលិតផលមកកម្ពុជា ខណៈតម្រូវការកើនឡើង២០% នាដើមឆ្នាំនេះ។


តាមទិន្នន័យ នៃការនាំចេញទំនិញពីថៃមកកម្ពុជា ក្នុងរយៈពេល៤ខែ ដើមឆ្នំា២០១៨នេះ ថៃនាំចេញផលិតផលមកកម្ពុជា គិតជាទឹកប្រាក់មានចំនួន២១៣៣ដុល្លារ កើនឡើងជាង ២៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០១៧។


សូមជំរាបថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជាថៃ កើនឡើងជាង៦ពាន់លានដុល្លារ ប៉ុន្តែកម្ពុជានាំចេញទៅថៃ មានតិចជាងថៃនាំចូលកម្ពុជាជិត៦ដង។ ផលិតផល ដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី និងសណ្តែក។ ចំនែកឯ ប្រទេសថៃនាំចូលមកកម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation