កងទ័ពនីហ្សេរីយ៉ា រំដោះទាហានកុមារ២៥នាក់ ពីក្រុមជ្រុលនិយម បូកូហារ៉ាម (Boko Haram)
| ព័ត៌មានអន្តរជាតិ
SHARE

កងទ័ពនីហ្សេរីយ៉ា កាលពីថ្ងៃព្រហស្បតិ៍ បានប្រគល់ទាហានកុមារ ២៥ នាក់ ដែលត្រូវបានជ្រើសរើស ដោយក្រុមភេរវកម្ម "បូកូហារ៉ាម" ទៅឲ្យរដ្ឋាភិបាល និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ សម្រាប់ការស្តារនីតិសម្បទា។

លោក Olusegun Adeniyi មេបញ្ជាការកងទ័ព នៅតំបន់ភាគឥសាន ប្រទេសនីហ្សេរីយ៉ា និយាយថា ទាហានកុមារដែលមានអាយុចន្លោះពី ៨ ទៅ ១៦ ឆ្នាំ ត្រូវបានជួយសង្គ្រោះដាច់ដោយឡែកពីគ្នា ក្នុងអំឡុងពេលប្រតិបត្តិការថ្មីៗនេះ។ប្រតិបត្តិការនេះ ធ្វើឡើងដោយកងទ័ព នៅក្នុងតំបន់ភាគឥសាន នៃប្រទេសនីហ្សេរីយ៉ា។

នៅពេលដែលប្រគល់កងទ័ពកុមារ ទៅរដ្ឋាភិបាលរបស់រដ្ឋបេនណូ និងមូលនិធិកុមារ របស់អង្គការសហប្រជាជាតិ (យូនីសេហ្វហ្វា) ក្នុងពិធីមួយនៅរដ្ឋធានី Maiduguri មានការកត់សម្គាល់ថា សមយុទ្ធនេះ គឺស្របតាមការអនុវត្តន៍ដ៏ល្អបំផុត របស់ពិភពលោក។

លោកថា កងទ័ពនីហ្សេរីយ៉ា បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំង នឹងក្រុមបូកូហារ៉ាម ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើការការពារ ក្រុមងាយរងគ្រោះ ដែលភាគច្រើនជាជនរងគ្រោះ និងត្រូវបានជ្រើសរើសដោយក្រុមប្រដាប់អាវុធ។

លោក Ironside និយាយថា យូនីសេហ្វ កំពុងធ្វើការដើម្បីធានាថា កុមារទាំងអស់ ដែលរងផលប៉ះពាល់ ដោយជម្លោះបានជួបជុំគ្នា ជាមួយក្រុមគ្រួសាររបស់ពួកគេវិញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation