ក្រុមហ៊ុនប្រមូលសំរាមក្នុងខេត្តព្រះសីហនុមានគម្រោងទិញរថយន្តបន្ថែម ១០០គ្រឿងទៀត ដើម្បីពង្រឹងប្រសិទ្ធភាពប្រមូលសំរាម
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ បញ្ហាសំរាមបាននឹងកំពុងធ្វើអោយប៉ះពាល់បរិស្ថានក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ប្រចាំថ្ងៃ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅក្រុងព្រះសីហនុ ព្រោះបច្ចុប្បន្នសង្កេតឃើញថា គំនរសំរាមនៅតាមដងផ្លូវនានាមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលក្រុមហ៊ុនប្រមូលសំរាមមិនបានប្រមូលទាន់ពេលវេលា ធ្វើឱ្យសំរាមទាំងនោះស្អុយរលួយ។

បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុសំណូមពរដល់អាជ្ញាធរមន្ត្រីសមត្ថកិច្ច ពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ប្រមូលសំរាមឱ្យបានទាន់ពេលវេលាផង ដើម្បីអោយការរស់នៅរបស់ពួកគាត់មានផាសុខភាព និងសុខភាពល្អ។

ជុំវិញការរអ៊ូរទាំនិងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះ លោក ហេង ប៉េងហាក់ ប្រធានសាខាក្រុមហ៊ុនប្រមូសំរាមKSWMបានឲ្យដឹងថា ដើម្បីឱ្យការប្រមូលសំរាមបានស្អាតនិងលឿននោះត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវ ញែកសំរាម ឲ្យបានច្បាស់លាស់ ដើម្បីមានភាពងាយស្រួលក្នុងការប្រមូល ហើយលោកបានបន្តថា ទន្ទឹមនឹងខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍខ្លាំងផងនោះធ្វើឲ្យកំណើននៃសំរាមក៏មានការកើនឡើងច្រើន បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ។សម្រាប់ឆ្នាំ ២០១៩ នេះក្នុងមួយថ្ងៃ សំរាម ក្នុងខេត្តព្រះសីហនុមានប្រមាណជា ៧០០តោន ទៅ ៨០០តោនក្នុងមួយថ្ងៃ ហើយក្រុមហ៊ុនរបស់លោកបាននឹងកំពុង ទិញរថយន្ត បន្ថែមចំនួន ១០០គ្រឿងតែបច្ចុប្បន្ន ទើបមកដល់ចំនួន ១៥គ្រឿង បន្ថែមលើចំនួនរថយន្តដែលកំពុងប្រើប្រាស់ រាល់ថ្ងៃចំនួន ១០០ គ្រឿង។

ដូចនេះលោកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមឱ្យមានការវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីមានភាពងាយស្រួលនិងលឿនក្នុងការប្រមូលឱ្យបានទាន់ពេលវេលា ទាំងអស់នេះគឺត្រូវការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ជាចាំបាច់ផងដែរ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation