សង្ស័យពស់ទ្រង់រនាមចឹក មកដល់ពេលនេះជនរងគ្រោះសង្ឃឹមរស់តែ៥០%ទេ
| ព័ត៌មានជាតិ
SHARE

កោះកុង៖ លោកគ្រូឈ្មោះ ប៉ែន វណ្ណនី គ្រូបង្រៀននៅសាលាវិទ្យាល័យថ្មស នៅម៉ោង៣:២០នាទីថ្ងៃទី៤ខែតុលាឆ្នាំ២០១៩ ជួបគ្រោះថ្នាក់ដោយសារពស់ចឹក ។

ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះប៉ែន វណ្ណនី ក្រោយពីសំរាកពីការងារបង្រៀន បានចេញធ្វើពលកម្មត្រាយព្រៃ សម្អាតទីធ្លាជាប់របងសាលារៀន ស្រាប់តែមានគ្រោះថ្នាក់នេះកើតឡើង ដោយពស់អាសិរពិសចឹកនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋនិងប្រជាកាពារដែលនៅក្នុងកម្មវិធីវេទិការសាធារណ: ស្ថិតក្នុងបរិវេណវត្តថ្មស ប្រទះឃើញដួលសន្លប់ធ្លាក់ពីម៉ូតូនៅមុខខ្លោងទ្វារវត្ត ក្រោយពេលជនរងគ្រោះសន្លប់ល្ហិតល្ហៃ ដែលភរិយាជនរងគ្រោះឌុបមករកមណ្ឌលសុខភាព ថ្មស ហើយក៏បានរាយការណ៍មកមន្ត្រីជំនាញ ដែលមានវត្តមានក្នុងវេទិការ ដើម្បីបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រែអំបិលជាបន្ទាន់ ខណ:មណ្ឌលសុខភាពឃុំថ្មពុំមានឧបករណ៍បច្ចេកទេសនិងថ្នាំបន្សាបប្រើប្រាស់។

តាមការបញ្ជាក់ពីលោក អូន សារុន ជាគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាព ថ្មស បានអោយដឹងថា ជនរងគ្រោះបានដឹងខ្លួន នៅពាក់កណ្តាលផ្លូវមុននឹងដល់មន្ទីរពេទ្យបង្អែកស្រែអំបិល ។

បច្ចុប្បន្នត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាលម៉ែត្រ ខណ:ជនរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ បែកគ្រាប់ឈាមពេញខ្លួន ។

ស្ថិតក្នុងស្ថានដ៏ធ្ងន់ធ្ងរនេះត្រូវបានលោក អូន សារុន ប្រធានមណ្ឌលសុខភាពឃុំថ្មស អះអាងថា អាចនឹងមានក្តីសង្ឃឹមជាង៥០%៕ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation