អភិបាលខេត្តកំពង់ចាមចុះពិនិត្យស្ថានភាពជីវភាពនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ដើម្បីជាការចូលរួមលើកទឹកចិត្តនិង រួមសុខរួមទុក្ខជាមួយក្មេងៗដែលជាកុមារកំព្រា នាព្រឹកថ្ងៃទី០៤ខែតុលាឆ្នាំ២០១៩នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងក្រុមការងារពាក់ព័ន្ធក្នុងខេត្តគឺបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និង ពិនិត្យកន្លែងស្នាក់នៅរបស់ក្មេងៗដែលជាកុមារកំព្រា និងមេដោះដែលកំពុងស្នាក់នៅក្នុង មជ្ឃមណ្ឌលកុមារកំព្រាស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជាមួយនឹងការចុះសំណេះសំណាលជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាមក៏បាននាំយកនំប៉័ងដើម្បីចែកជូនក្មេងៗ ហើយសក្មមភាពនេះពិតជាបានឆ្លុះបញ្ជាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងផ្សារភ្ជាប់ពីមនុស្សជំនាន់មួយទៅជំនាន់មួយ រវាងថ្នាក់ដឹកនាំជាមួយក្មេងៗដែលជាកុមារកំព្រា។

បើយោងតាមរបាយការណ៍ពីប្រធានមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាមបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩នេះកុមារនៅក្នុងមជ្ឈមណ្ឌលគឺមានសិស្សចំនួន០៥នាក់បានប្រឡងជាប់ កម្រិតមធ្យមសិក្សាបាក់ឌុបផងដែរ។ហើយក្នុងនាមលោកប្រធានមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាមក៏បានជម្រុញនិងលើកទឹកចិត្តទៅដល់មេដោះ ដែលជាអ្នកមើថែដោយផ្ទាល់ត្រូវថែទាំងក្មេងៗ ម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានជម្រុញការសិក្សារៀនសូត្រ ជាងនេះទៅទៀតចំពោះក្មេងៗនៅក្នុងមជ្ឈមណ្ឌលត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងស្តាប់ដំបូ ន្មានមេដោះ គោរពចាស់ទុំចេញស្រឡាញ់គ្នាទៅវិញទៅមកចេះជួយគ្នាហើយក្រៅពីការ សិក្សាគឺត្រូវនាំគ្នាចូលរួមដាំដំណាផ្សេងៗនិងត្រូវជៀសឲ្យឆ្ងាយពីសកម្មភាពនានាដែលសង្គមមិនត្រូវការ៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation