ពលរដ្ឋកម្ពុជា២៤ភាគរយ ក្នុងចំណោម៥២ភាគរយ ដែលបានស្លាប់ដោយសារជំងឺមិនឆ្លង​ គឺបណ្តាលមកពីជំងឺសសៃបេះដូង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា លោកសាស្ត្រាចារ្យ សុខ ជួរ បានប្រាប់ឲ្យដឹងថា ៥២ភាគរយ នៃការស្លាប់ របស់ប្រជាជនកម្ពុជា គឺបណ្តាលមកពីជំងឺមិនឆ្លង​ ក្នុងនោះ មាន២៤ភាគរយបានស្លាប់ ដោយសារជំងឺសសៃឈាមបេះដូង។


ថ្លែងនៅក្នុងសន្និសីទវេជ្ជសាស្ត្រលើកទី៦ ស្តីពីការថែទាំងសុខភាពបេះដូង នៅព្រឹកថ្ងៃទី០៥ តុលា លោកសាស្ត្រាចារ្យ សុខ ជួរ ​បានបញ្ជាក់ថា ជំងឺបេះដូង គឺមូលហេតុទី១​ ដែលបានសម្លាប់មនុស្សច្រើនជាងគេ នៅលើពិភពលោក ក្នុងចំណោមជំងឺមិនឆ្លង​។


លោកប្រធានសមាគម បានបញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់ការព្យាបាលជំងឺបេះដូង និងកាត់បន្ថយអត្រាស្លាប់ ដោយសារជំងឺបេះដូងនៅកម្ពុជា, សមាគម តែងតែការប្រារព្ធសន្និសីទ ជារៀងរាល់ឆ្នាំនេះ គឺដើម្បីចែករំលែកចំណេះដឹងថ្មីៗ នៃវិស័យវេជ្ជសាស្ត្រ ទាក់ទងជំងឺបេះដូង និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពវេជ្ជបណ្ឌិតកម្ពុជា ក្នុងការថែទាំ និងព្យាបាល ជំងឺបេះដូង។


ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ ចំពោះកិច្ចការរបស់ សមាគមគ្រូពេទ្យបេះដូងកម្ពុជា និងបានលើកទឹក ចិត្តដល់គ្រូពេទ្យ ឲ្យបង្កើនសមត្ថភាពចំណេះជំនាញបន្ថែម ឲ្យជាប្រចាំ ដើម្បីដើរឲ្យទាន់ភាពរីកចំរើន នៃសាកលលោក និងឆ្លើយតបទៅនឹងជំងឺ ដែលចេះតែវិវឌ្ឍន៍ ពីមួយឆ្នាំទៅមួយឆ្នាំ។ ​

សូមជម្រាបថា មជ្ឈមណ្ឌលបេះដូងទី១ របស់កម្ពុជា ត្រូវបានបើកឲ្យដំណើរ នៅឆ្នាំ២០០១ ដោយបានដាក់ឲ្យដំណើរការវះកាត់បេះដូង បានយ៉ាងច្រើន ដូចជាការវះកាត់ប្តូរសរសៃឈាមបេះដូង ប្តូរប្រឹសបេះដូង វះកាត់ បេះដូងពីកំណើត ជួសជុលសរសៃឈាមបេះដូងជាដើម។ ប៉ុន្តែកម្ពុជា ត្រូវការអភិវឌ្ឍសមត្ថភាព និងត្រូវការឧបករណ៏ទំនើបៗបន្ថែមទៀត ដើម្បីការវះកាត់ កាន់តែមានប្រសិទ្ធភាព៕អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation