បរិវេណមុខប្រាសាទអង្គរវត្តនឹងផ្អាកការធ្វើចរាចរណ៍-ចតយានយន្ត និងផ្អាកការលក់ដូរជាបណ្តោះអាសន្ន រយៈពេល០២ថ្ងៃ នៅថ្ងៃទី០៧-០៨តុលា
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ នាថ្ងៃទី០៥៥​ ខែតុលា​ ឆ្នាំ២០១៩​ នេះ​ ក្រុមការងារចម្រុះអន្តរក្រសួង​រួមមាន​ ឯកឧត្តម​ ង៉ាន់​ ភិរុន​ អភិបាលរងខេត្តសៀមរាប​ ឯកឧត្តម​ យិត​ ចាន់ដារដ្ឋ​ អគ្គនាយករងអាជ្ញាធរជាតិអប្សរា​ ឯកឧត្តម​ សុខ​ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ តំណាងស្នងការដ្ឋាននគរបាលខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​នានា​ បានចុះ​ត្រួតពិនិត្យ​ និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅមុខបរិវេណប្រាសាទអង្គរវត្ត​ ដេីម្បីត្រៀមរៀបចំកិច្ចប្រជុំលេីកទី១៥​ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ​ ដែលនឹងប្រារព្ធធ្វេីចាប់ពីថ្ងៃទី០៧​ ដល់​ ១១​ ខែតុលា​ ឆ្នាំ២០១៩​ នៅខេត្តសៀមរាប។

ក្នុងនោះក្រុមការងារស្នេីឱ្យផ្អាកការធ្វើចរាចរណ៍-ចតយានយន្តគ្រប់ប្រភេទចូលក្នុងបរិវេណផ្នែកខាងលិច (ផ្លូវអក្សរ U) មុខប្រាសាទអង្គរវត្ត និងផ្អាកការលក់ដូរជាបណ្តោះអាសន្ន ចាប់ពីចំណុចស្នាក់ការនគរបាលបេតិកភណ្ឌ រហូតដល់កែងផ្លូវត្រពាំងសេះរយៈពេល០២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០១៩​ ដើម្បីរៀបចំបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ និងចរាចរណ៍ឱ្យបានស័ក្តសមជាព្រះរាជាណាចក្រអច្ឆរិយៈដ៏ល្បីល្បាញ។ ចំពោះការដើរទស្សនារបស់ភ្ញៀវទេសចរអាចប្រព្រឹត្តិទៅបានជាធម្មតា។
ក្រុមការងារក៏បានគិតគូរផងដែរនូវផែនការសំខាន់នាពេលខាងមុខ​ដ៏ខ្លី ក្នុងការរៀបចំបរិវេណមុខអង្គរវត្តទាំងមូល(ចំណត​ អ្នកលក់ដូរ)​ ឱ្យមានបរិស្ថានស្អាត​ និងរបៀបរៀបរយល្អ​៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation