សប្ដាហ៍​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ អាចវាយកូនហ្គោលបានវិញហេីយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ​ ៖​ បន្ទាប់ពីខកខានអស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ​ នៅព្រឹកថ្ងៃ​អាទិត្យ​នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានហាត់​ ប្រាណ​ជាមួយកីឡាវាយកូនហ្គោល​ ហេីយត្រូវចំណាយពេលនៅលេីទីលាន​ ប្រមាណជា៣ម៉ោង​ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​នៅលើបណ្តាញសង្គម Facebook របស់សម្តេចយ៉ាងដូច្នេះថា៖​ «នេះជាថ្ងៃទីមួយនៃការវាយកូនគោល​ សាជា​ថ្មីបន្ទាប់ពីរយៈពេលបីខែដែលមិនបាន​ វាយដោយសារគ្រេចស្មា។​ ពេលនេះកំពុងតាមដានខ្លួនឯង​ តើវាយបានល្អ ឬទេជាមួយសំភារៈសម្រាប់វាយប្រភេទថ្មី» ។

សម្តេចតេជោ​បានជូនពរបងប្អូនជនរួម​ ជាតិជួបតែសេចក្តី​សុខសេចក្តីចំរើន។

សូមបញ្ជាក់ថា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី០៤ ដល់ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។ នៅក្នុងពេលបំពេញទស្សនកិច្ចនេះ កិច្ចព្រមព្រៀងជាច្រើនរបស់កម្ពុជា-វៀតណាម ត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការទទួលស្គាល់ការបោះបង្គោលព្រំដែនប្រទេសទាំងពីរផងដែរ​ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation