ករណី​​ចាប់បង្ខាំង​មនុស្ស​ដោយខុសច្បាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ រវាងជនជាតិចិននិងជនជាតិចិនត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបង្ក្រាបបាន
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក​ ហ៊ួត​ វិចិត្រ​ ព្រះរាជ​អាជ្ញា​រង​ អមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្តម បាន ស៊ីណេតអភិបាលរងខេត្ត និងលោក​ឧត្តមសេនីយ៍​ត្រី​ ហេង​ ប៊ុនទី​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំង​កងរាជអាវុធហត្ថខេត្តនិងក្រុង​ សរុប៤០នាក់ រួមជាមួយនឹងអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាប​ករណី​​បង្ខាំង​មនុស្ស​(ជនជាតិ​ចិន ដូចគ្នា )​ស្ថិតនៅក្រុម១២​ ភូមិ៣ សង្កាត់១ ក្រុង ខេត្ត​ព្រះសីហនុ​ កាលពី វេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី ៦ ខែតុលាឆ្នាំ ២០១៩ ។


ក្នុងប្រតិបត្តិការខាងលើនេះ លោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ទទួលបានព័ត៌មានសមត្ថកិច្ចជំនាញអាវុធហត្ថ របស់លោកធ្វេីការ​ឃាត់​ខ្លួន​បាន ៖​
-​ ជន​សង្ស័យ​ចំនួន​០៧​នាក់​(ភេទប្រុស)និង សង្រ្គោះបានជន​រងគ្រោះ​ចំនួន​ ១០​នាក់​ (​ ភេទប្រុស​ទាំង​អស់)​ និងបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្នុងនោះដកហូត​វត្ថុ​តាង​រួមមាន​ ៖
-​ ទូរស័ព្ទ​ ចំនួន០៦​គ្រឿង​ ខ្នោះជេីង​ ចំនួន០៤​គូរ, ខ្នោះដៃ ចំនួន១០ស្រោមខ្នោះ​ ចំនួន​០៤,ក្រណាត់រុំមុខ ចំនួន០២ ,កាំបិត​បុ័ង​តោ​ ចំនួន​០១, កំប៉ុង​ហ្គាស​ចំនួន​ ចំនួន២៥, លិខិតឆ្លងដែនចំនួន ចំនួន០១, កិច្ចសន្យាជួលផ្ទះ ចំនួន​០១ ,អត្តសញ្ញាណប័ណ្ណចិន ចំនួន​០១​ច្បាប់​ ។
ក្រោយពីមានការបង្ក្រាបរបស់មន្ត្រីកងរាជអាវុធហត្ថក្នុងការឃាត់ខ្លួនជនល្មើសខាងលើនេះ បច្ចុប្បន្នជនល្មើសរួម​ទាំង​វត្ថុ​តាង​ ត្រូវបានបញ្ជូន​ទៅ​ ទីបញ្ជាការ​អ.ហ​ខេត្ត​ ដេីម្បី​អនុវត្តន៍​បន្តតាម​និតិ​វិធី​ច្បាប់៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation