ពលរដ្ឋអោយអាជ្ញាធរចាត់វិធានការបញ្ហាសំរាមកកស្ទះក្នុងប្រឡាយលូស្ទឹងមានជ័យ
| ព័ត៌មានជាតិ
SHARE

  ពលរដ្ឋរស់នៅតាមអមសងខាងបណ្តោយប្រឡាយលូស្ទឹងមានជ័យរិះគន់អាជ្ញាធរមិនយកចិត្តទុកដាក់ចំពោះបញ្ហាសំរាមបណ្តាលអោយកកស្ទះកកកុញបង្កជាកត្តាចម្លងមេរោគប៉ះពាល់ដល់សុខភាពនិងជាពិសេសបរិស្ថានប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានលេីសពីនេះរដូវវស្សាឆ្នាំនេះមនអាចធ្វើអោយទឹកភ្លៀងហូរទាន់ពេលវេលាបណ្តាលអោយលិចលង់ផ្ទះសម្បែងផងដែរ។ 

ការលើកឡើងបែបនេះខណៈសំរាមរាប់តោនកំពុងកកស្ទះបិទប្រព័ន្ធលូបង្ហូទឹកទីបករឡាយស្ទឹងមានជ័យឆ្ពោះទៅកាន់ស្ថានីយ៍បូមទឹកបឹងត្របែក  រាប់ខែមកហើយតែមិនទាន់មានអាជ្ញាធរពាក់ព័ន្ធចុះមកធ្វើការស្តារចេញនៅឡើយយ  ដែលទីតាំងខាងលើស្ថិតនៅចំនុចប្រឡាយលូស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

  ពាក់ព័ន្ធនិងបញ្ហាខាងលើអភិបាលខណ្ឌមានជ័យលោកពេជ  កែវមុន្នី ដែលជាអាជ្ញាធរក្នុងមូលដ្ឋានបានប្រាប់តាមទូរស័ព្ទថា ការងារខាងលើនេះលោកបានចាត់ចែងអភិបាលរងខណ្ឌមួយរូបអោយចុះធ្វើការសិក្សាជាមូយជំនាញពាក់ព័ន្ធរួមមានមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ ដើម្បីពិនិត្យមើលលើលក្ខណៈបចេ្ចកទេសដើម្បីធ្វើការដាក់គ្រឿងចក្រ ដើម្បីស្តារសំរាមក្នុងប្រឡាយលូខាងលើ។ តែទោះបីជាយ៉ាងណាលោកលោកពេជ  កែវមុន្នី មិនទាន់បញ្ជាក់ពីថ្ងៃដែលត្រូវចុះស្តារពិតប្រាកដនីឡើយទេ ដោយលោកបញ្ចាក់ថាកំពុងសិក្សាក្នុងការស្តាជាមុនសិន។

  គូរបញ្ជាក់ថាពលរដ្ឋនៅតាមបណ្តោយប្រឡាយលូខាងលើ លើកឡើងថាជារៀងរាល់ថ្ងៃ មានអ្នកដែលរស់នៅកន្លែងផ្សេងដែលមិនមែនជាពលរដ្ឋក្នុងមូលដ្ឋានតែងតែយកសំរាម មកចាក់ចោលនៅក្នុងតាមប្រឡាយលូនេះ ជាពិសេសនៅពេលយប់ស្ងាត់ ពលរដ្ឋបន្ថែមអោយដឹងថាសំរាមគ្រប់ប្រភេទជាពិសេសថង់ផ្លាស្ទិក កេសស្នោរួមទាំងពូកនិងសម្ភារៈចាស់ៗ ដែលគេលែងប្រើប្រាស់ត្រូវបានគេយកមកបោះចោលនៅក្នុងប្រឡាយនេះ។ ជាមួយគ្នានេះពលរដ្ឋសំណូមពរ អោយអាជ្ញាធរ ពាក់ព័ន្ធគួរមានវិធានការណ៍ក្នុងការទប់ស្កាត់ចំពោះជនមួយចំនួនតូចដែលនៅតែបំពានចោល សំរាមផ្តេសផ្តាសនាំអោយមានការកកស្ទះលូ និងប៉ពាល់ដល់បរិស្ថាន អនាម័យជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋផងដែរ៕អត្ថបទនិងរូបភាពៈ ម៉ៅ  នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation