ការតវ៉ាបានកើតឡើង នៅពេលដែលបារាំង គ្រោងអនុញ្ញាតឲ្យ ស្ត្រីស្រលាញ់ភេទដូចគ្នា អាចធ្វើការបង្កកំណើត ក្រៅស្បូនបាន
| ព័ត៌មានអន្តរជាតិ
SHARE

សកម្មជនអភិរក្សរាប់ពាន់នាក់ បានដើរក្បួនឆ្លងកាត់ទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងច្បាប់បារាំង ដែលនឹងផ្តល់ឱ្យគូស្វាម៉ីភរិយា ដែលស្រលាញ់ភេទដូចគ្នា និងស្ត្រី នៅលីវអាចទទួលបាន ការបង្កកំណើតក្នុងស្បូន ជាមួយនឹងនិតិវិធិថ្មីរបស់ច្បាប់នេះ។

ប៉ូលីស បានយាមនៅតាមដងផ្លូវមួយចំនួន ក្នុងទីក្រុងប៉ារីស នៅពេលការតវ៉ាបានកើតឡើង។ ជាពិសេស ដើម្បីការពារភាពតានតឹង ជាមួយសកម្មជនឆ្វេងនិយម និងក្រុមស្រលាញ់ភេទទាំងពីរ LGBT ដែលធ្វើបាតុកម្មតូចតាច ដើម្បីគាំទ្រសេចក្តីព្រាងច្បាប់នេះ។

ការហែក្បួន របស់ក្រុមអ្នកអភិរក្ស ត្រូវបានរៀបចំឡើងដោយក្រុមដដែល ដែលបានធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងការធ្វើឱ្យស្របច្បាប់ របស់អាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នា ពីសំណាក់ប្រទេសបារាំង កាលពីឆ្នាំ២០១៣។ ពួកគេ សង្ឃឹមថា ការប្រឆាំងច្បាប់ IVFនឹងផ្តល់នូវការជំរុញថ្មី សម្រាប់ការចលនារបស់ពួកគេ។

អ្នកដើរក្បួនបានអះអាងថា ការពង្រាងច្បាប់នេះ ធ្វើឱ្យកុមារបាត់បង់សិទ្ធិទទួលបានឪពុក។ អ្នកតវ៉ា ក៏មានទាំងហ្វូងមនុស្សរាប់បញ្ចូលទាំងឪពុកម្តាយ ជាមួយកូនៗ និងមនុស្សចាស់។

រដ្ឋាភិបាល របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ចាត់ទុកថា នីតិវិធីបែបនេះ មិនគួរត្រូវបានដាក់កម្រិតចំពោះបុរស ដែលមានភេទផ្ទុយគ្នារៀបការ ជាមួយគ្នាទៀតទេ ព្រោះគ្រួសារ និងសង្គម មានការវិវត្ត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation