ក្រិកផ្លាស់ទីជនចំណាកស្រុក ចេញពីកោះឡេសប៊ុស (Lesbos) ទៅកាន់ដីគោកវិញ
| ព័ត៌មានអន្តរជាតិ
SHARE

សាឡាង កំណត់ពេលទៀងទាត់ បានចាកចេញពីឡេបេស កាលពីថ្ងៃអាទិត្យ ដោយដឹកជនអន្តោប្រវេសន៍ប្រហែល ៥៧០ នាក់ ដែលធ្លាប់រស់នៅ ក្នុងជំរុំជនអន្តោប្រវេសន៍ម៉ូរ៉ា នៅលើកោះក្រិក។

អាជ្ញាធរនិយាយថា មនុស្ស ៥៧០ នាក់ នៅលើសាឡាង គឺជាផ្នែកមួយ នៃអ្វីដែលពួកគេ ហៅថា "ប្រភេទងាយរងគ្រោះ"។ សមាជិក ជាស្ត្រីនៅលីវ ជាមួយកុមារ និងអនីតិជន មិនបានរួមដំណើរ ជាមួយឡើយ។

សាឡាង គ្រោងនឹងទៅដល់កំពង់ផែ Piraeus នៅព្រឹកថ្ងៃច័ន្ទនេះ។ ពីទីនោះ ជនចំណាកស្រុក នឹងត្រូវផ្លាស់ទៅ ជំរំក្បែរក្រុងថេស្សាគីវី ភាគខាងជើង។

អាជ្ញាធរនិយាយថា ការផ្លាស់ប្តូរទីលំនៅរបស់ជនចំណាកស្រុក គឺជាផ្នែកមួយ នៃផែនការកាត់បន្ថយភាពចង្អៀតណែនតាន់ នៅឯម៉ូរ៉ាដែលមានមនុស្ស ប្រមាណ១៣.០០០នាក់ រស់នៅក្នុងចន្លោះ ដែលត្រូវបានរចនាឡើង សម្រាប់មនុស្ស ៣.០០០នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation