ក្រសួងសង្គមកិច្ចបើកកិច្ចពិគ្រោះយោបល់ប្រមូលធាតុចូលដើម្បីរៀបចំសៀវភៅគោលការណ៍ណែនាំសម្រាប់ជួយ ជនអនាថា
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ដោយមានការគាំទ្រពីអង្គការហ្វ្រេនអ៊ិនធើណេសសិនណល អង្គការមិត្តសំឡាញ់ និងអង្គការក្ដីសង្ឃឹមយុត្តិធម៌ ក្នុងការជួយជ្រោមជ្រែងទាំងផ្នែកថវិកា និងបច្ចេកទេស នៅថ្ងៃនេះដែរ ក្រសួងនិងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ចាមគឺបានរៀបចំនូវ ការពិគ្រោះយោបល់សេចក្តីព្រាង ក្នុងគោលបំណងស្វែងរកធាតុចូលបន្ថែមទៀត ក្នុងការរៀបចំចង ក្រងសៀវភៅគោលការណ៍ណែនាំសម្រាប់ជួយជនអនាថាឱ្យបានគ្រប់ជ្រុងជ្រោយ និងមាន សង្គតិ ភាពនៃអង្គឯកភាពដែលមាន លក្ខណៈប្រមូលផ្តុំតែមួយ ហើយផ្តល់នូវតម្លៃដ៏សំខាន់សម្រាប់ការប្រើ ប្រាស់និងលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាល និងការផ្តល់សេវាសង្គមបានទូលំទូលាយ។

បន្ទាប់ពីលោក ទូច ឆៃ ប្រធានមន្ទីរ បានអាននូវរបាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម សុខ ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍បញ្ជាក់ថាដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិង អនុវត្តការងារឱ្យមានសង្គតិភាព ស្របតាម ផែនការយុទ្ធសាស្ត្រ២០១៩-២០២៣ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិ សម្បទា នាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេស ដែលជាសេនាធិការ របស់ក្រសួងក្នុងការអនុវត្ត សកម្មភាពការងារគឺបានផ្ដោតជាសំខាន់លើយន្តការបង្ការទប់ស្កាត់ការពារ អន្តរាគមន៍ និងឆ្លើយតបបានទាន់ពេលវេលា សម្រាប់ជនទីទ័លក្រដែលគ្មានទីជម្រក តែលតោល គ្មានទីពឹង តាមរយៈកិច្ចសហការជាមួយ ស្ថាប័នដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ ក្នុងការបង្កើតបទដ្ឋានគតិយុត្ត និងយន្តការដោះស្រាយនានា ទាំងនៅថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ ក្នុង ការផ្ដល់សេវាគាំទ្រសង្គមពេញលេញដូចជា ទីជម្រក ច្បាប់ ប្រឹក្សាយោបល់ និងវេជ្ជសាស្ត្រ ។ល។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម សុខ ប៊ុនថា និងលោកប្រធានមន្ទីរសង្គម សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក៏បាន ស្នើដល់សិក្ខាសាលាពិគ្រោះយោបល់ស្វែងរក ធាតុចូល ក្នុងការរៀបចំសៀវភៅគោលការណ៍ណែនាំសម្រាប់ជួយជនអនាថា ឱ្យប្រព្រឹត្តទៅដោយរលូន និង ទទួលបាននូវធាតុចូលល្អបន្ថែមទៀត និងត្រូវយកចិត្តទុក ដាក់ក្នុងដំណើរការនៃការពិភាក្សា ដើម្បីរកឱ្យឃើញនូវចំណុចខ្វះខាតដែលជាធាតុចូលដ៏មានសារៈសំខាន់បន្ថែមទៀត ដើម្បីឆ្លើយតប ទៅ នឹងការអនុវត្តជាក់ស្ដែង របស់លោក លោកស្រីក្នុងការផ្ដល់ កិច្ចអន្តរាគមន៍ដល់ជន អនាថានៅ ថ្នាក់មូលដ្ឋានជា ជាពិសេសការចូលរួមរបស់ភាគីពាក់ព័ន្ធ ក្នុងការជំរុញដល់ការផ្ដល់សេវារួម គ្នាឱ្យ បានសមស្រប ចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation