ស្ថាប័នCMAC និងស្ថាប័នJMAS ចុះហត្ថលេខាលើទឹកប្រាក់ ជាង៤០លានដុល្លារ សម្រាប់ការបោសសម្អាតមីន នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ហេង រតនា ប្រធានអង្គការCMAC បានថ្លែងតាមហ្វេសប៊ុកថា ឯកឧត្តម និងលោក SUENAGA Noriyoshi ប្រធានអង្គការJMAS ប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលេីកិច្ចព្រមព្រៀង សហប្រតិបត្តិការជាដៃគូ រវាងអង្គភាពសុីម៉ាក់ និងអង្គការជេម៉ាស់ លេីគម្រោងលេីកកម្ពស់ ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីន។

គម្រោងនេះ មានថវិកាគាំទ្រគម្រោងចំនួន ៤០១,៦៥០.២៧ ដុល្លារអាមេរិក សម្រាប់រយ:ពេល១ឆ្នាំ គិតពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

សូមបញ្ជាក់ថា គម្រោងនេះ ផ្តោតសំខាន់ទៅលេីស្រុកគោលដៅចំនួន ២ គឺស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ដែលជាទីតាំងប្រតិបត្តិការរបស់គម្រោង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation