កូរ៉េខាងជើង ព្រមានពាក់ព័ន្ធ នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអ.ស.ប
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសកូរ៉េខាងជើង បដិសេធការពិភាក្សាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានកំណត់ពេល នៃការសាកល្បងចុងក្រោយរបស់ខ្លួន ស្តីពីមីស៊ីលផ្លោងបាញ់ដោយនាវាមុជទឹក។

កិច្ចប្រជុំ ដែលដឹកនាំដោយអង្គការសហប្រជាជាតិនេះ នឹងបង្កើនការបន្ទុចបង្អាក់ បំណងដើម្បីការពារអធិបតេយ្យភាព។

ក្រុមប្រឹក្សា​ បានកំណត់ពេលពិគ្រោះយោបល់បិទនៅថ្ងៃអង្គារនេះ លើការធ្វើតេស្តថ្មីៗ តាមសំណើរបស់អង់គ្លេស បារាំងនិងអាឡឺម៉ង់។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអ.ស.ប លោក គីម សុង បានប្រាប់អ្នកសារព័ត៌មានថា ក្នុងបេសកកម្មអ.ស.ប របស់ក្រុងព្យុងយ៉ាង នៅញូវយ៉កថា សហរដ្ឋអាមេរិក គឺស្ថិតនៅពីក្រោយចលនាមិនបរិសុទ្ធ របស់ប្រទេសទាំងបី។

លោក សុង បាននិយាយថាការសាកល្បងមីស៊ីល​ កាលពីថ្ងៃទី៣ តុលា គឺជាផ្នែកមួយ នៃវិធានការការពាររបស់ប្រទេសកូរ៉េខាងជើង។

លោកបន្ថែមថា​ កូរ៉េខាងជើង មិនអាចនៅស្ងៀមបានទេ ប្រសិនបើប្រទេសណាមួយមានបញ្ហា ជាមួយវិធានការការពារខ្លួនហើយនឹងឃ្លាំមើលរាល់សកម្មភាព របស់សហរដ្ឋអាមេរិក និងក្រុមប្រឹក្សាសន្តិសុខ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation