ខណ្ឌដូនពេញគ្រោងអញ្ជើញប្រតិបត្តិករទេសចរណ៍បណ្តុះបណ្តាលយល់ដឹងពីការប្រឡងប្រណាំងទីក្រុងស្អាត
| ព័ត៌មានជាតិ
SHARE

អភិបាលខណ្ឌដូនពេញគ្រោងនឹងអញ្ជើញប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងមូលដ្ឋានខណ្ឌដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលឲ្យយល់ដឹងពីចលនាប្រឡងប្រណាំងទីក្រុងស្អាតខណៈខណ្ឌដូនពេញកំពុងវាយតម្លៃជាបេក្ខភាពក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២។ 

ការលើកឡើងបែបនេះក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ ការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២នៅព្រឹកថ្ងៃទី០៨ ខែតុលា នេះក្រោមអធិបតីភាព ឯកឧត្តម ហ៊ួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាភាគីបេក្ខភាព និង ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត(គ.ជ.វ.ទ )ជាភាគីប្រតិភូគណៈកម្មការវាយតម្លៃ។ 

លោកសុខ  ពេញវុធអភិបាលខណ្ឌដូនពេញបានបន្ថែមឲ្យដឹងថាដោយសារប្រតិបត្តករទេសចរណ៍មិនទាន់យល់ដឹងពីចលនាប្រឡងប្រណាំងទីក្រុងស្អាតដូច្នេះអាជ្ញាធរក្នុងនាមជាអាជ្ញាធរខណ្ឌនិងសហការជាមួយភាគីពាក់ព័ន្ធធ្វើកាបើកវគ្គបណ្តុះបណ្តាលដើម្បីអញ្ជើញគាត់ឲ្យចូលរួមម្តង១០០ឬ២០០នាក់សំដៅយ៉ាងណាសហការជាមួយសាលាខណ្ឌ យល់ដឹងពីបញ្ហាបរិស្ថាននិងអនាម័យនៅពេលបម្រើសេវាដល់ភ្ញៀវទេសចរណ៍។ 

លោកអភិបាលខណ្ឌដូនពេញបន្ថែមថាវគ្គបណ្តុះបណ្តាលនិងធ្វើឡើង២ទៅ៣វគ្គដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមទៀតដល់ក្រុមប្រតិបត្តិករទេសចរណ៍ទាំងអស់។ លើសពីនេះលោកនឹងយកបញ្ហាទាំងនេះដើម្បីដាក់ចូលក្នុងវេទិកាសាធារណ ដែលនិងប្រារព្ធធ្វើនៅតាមសង្កាត់ នានាដើម្បីឲ្យពួកគាត់កាន់តែយល់ច្បាស់ថែមទៀតពីបញ្ហានេះ។

គូរបញ្ជាក់ថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ បានដាក់បេក្ខភាពទីក្រុង-ខណ្ឌ ឆ្នើមថ្មីចំនួន០៦សម្រាប់ប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត ថ្នាក់អាស៊ានលើកទី២ ឆ្នាំ២០២០-២០២២ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅតំបន់អាស៊ាន មកលេងកម្សាន្តនៅប្រទេសកម្ពុជា។

ក្រសួងទេសចរណ៍បញ្ជាក់ថា បេក្ខភាពទីក្រុង-ខណ្ឌ ឆ្នើមថ្មីចំនួន០៦ នោះរួមមាន ក្រុងកំពត , ខណ្ឌដូនពេញ, ក្រុងកំពង់ចាម, ក្រុងពោធិ៍សាត់, ក្រុងតាខ្មៅ, និងក្រុងកំពង់ឆ្នាំង ។

រដ្ឋបាលខណ្ឌដូនពេញ ត្រូវបានដាក់ចូលជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំងជាបន្ដបន្ទាប់ ដូចជា ការប្រឡងប្រណាំងទីក្រុងស្អាត ខណ្ឌស្អាត ក្នុងនោះខណ្ឌដូនពេញ ទទួលបានជ័យលាភី “ផ្ការំដួល៣ទង” រយៈពេល ០២អាណត្តិ ជាបន្ដបន្ទាប់គ្នា៕អត្ថបទនិងរូបភាពៈ  ម៉ៅ  នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation