អាមេរិកដាក់បញ្ចូលអង្គភាពរបស់ចិនចំនួន២៨ក្នុងបញ្ជីខ្មៅពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង
| ព័ត៌មានអន្តរជាតិ
SHARE

សហរដ្ឋអាមេរិកបានដាក់បញ្ចូលអង្គភាពចំនួន២៨របស់ប្រទេសចិនទៅក្នុងបញ្ជីខ្មៅជុំវិញការចោទប្រកាន់ថាបានពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិជនជាតិភាគតិចអ៊ុយហ្គ័រនៅក្នុងខេត្តស៊ីនជាំង ប្រទេសចិន។

បច្ចុប្បន្នអង្គភាពទាំងនោះត្រូវបានដាក់នៅក្នុងបញ្ជីមួយដែលហាមមិនឲ្យទិញទំនិញពីក្រុមហ៊ុនរបស់អាមេរិកដោយគ្មានការអនុញ្ញាតពីអាមេរិកឡើយ។

អង្គភាពទាំង២៨នោះរួមមានទាំងទីភ្នាក់ងាររដ្ឋាភិបាលនិងក្រុមហ៊ុនបច្ចេកវិជ្ជាដែលមានជំនាញខាងឧបករណ៍ឃ្លាំមើល។ ហើយនេះមិនមែនជាលើកទី១ទេដែលអាមេរិកដាក់បំរាមពាណិជ្ជកម្មទៅលើអង្គភាពរបស់ចិន។

កាលពីខែឧសភា រដ្ឋបាលរបស់លោក ត្រាំ ក៏បានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិជ្ជាHuaweiទៅក្នុងបញ្ជីខ្មៅនោះផងដែរដោយលើកឡើងពីហេតុផលព្រួយបារម្ភពីបញ្ហាសន្តិសុខ។

គួរបញ្ជាក់ថា ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថាបានឃុំខ្លួនពលរដ្ឋមូស្លីមអ៊ុយហ្គ័ររហូតដល់ទៅ១លាននាក់នៅក្នុងជំរំដែលមានលក្ខណៈដូចពន្ធនាគារនៅក្នុងតំបន់ស៊ីនជាំង (Xinjiang) ជាកន្លែងដែលមានស្ថានភាពរស់នៅមិនល្អ។

ប៉ុន្តែរដ្ឋាភិបាលប៉េកាំងនិយាយថាជំរំទាំងនោះគឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation