ជប៉ុនបានជួយសង្គ្រោះអ្នកនេសាទកូរ៉េខាងជើងទាំងអស់បន្ទាប់ពីទូកនេសាទរបស់ពួកគេបុកជាមួយនាវាល្បាតជប៉ុន
| ព័ត៌មានអន្តរជាតិ
SHARE

អាជ្ញាធរជប៉ុនបានប្រកាសនៅថ្ងៃអង្គារនេះថាពួកគេបានជួយសង្គ្រោះក្រុមអ្នកនេសាទកូរ៉េខាងជើងទាំង៦០នាក់បន្ទាប់ពីទូកនេសាទរបស់ពួកគេបានបុកជាមួយនាវាល្បាតមួយគ្រឿងរបស់ជប៉ុនហើយបានលិចកាលពីថ្ងៃច័ន្ទនៅក្នុងតំបន់មួយដែលសំបូរទៅដោយក្រុមអ្នកនេសាទ។

ទូកនេសាទរបស់កូរ៉េខាងជើងបានលិចនៅប្រហែលកន្លះម៉ោងក្រោយមកបន្ទាប់ពីជួបគ្រោះថ្នាក់នោះនៅក្នុងតំបន់យ៉ាម៉ាតូតាយ (Yamatotai) ដែលត្រូវបានគេស្គាល់ថាជាតំបន់សំបូរទៅដោយការនេសាទមឹកស្ថិតនៅភាគពាយព្យនៃឧបទ្វីបណូតូ (Noto)។

នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងក្នុងទីក្រុងតូក្យូនៅថ្ងៃអង្គារនេះ មន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយថាប្រតិបត្តិការនេសាទនោះមិនទាន់អាចបញ្ជាក់ថាជាសកម្មភាពខុសច្បាប់នៅឡើយទេដូច្នេះហើយមិនទាន់មាននរណាម្នាក់ត្រូវបានឃុំខ្លួនទេបន្ទាប់ពីមានឧប្បត្តិហេតុនោះ។

ក្រុមមន្ត្រីទីភ្នាក់ងារជលផលជប៉ុនបាននិយាយថានាវាល្បាតល្បាតរបស់ជប៉ុនមិនទទួលរងការខូចខាតធំដុំទេហើយអាចដំណើរការធម្មតាក្រោយប៉ះទង្គិចជាមួយទូកនេសាទកូរ៉េខាងជើង។

គួរកត់សម្គាល់ថាប្រទេសជប៉ុននិងកូរ៉េខាងជើងមិនមានទំនាក់ទំនងការទូតជាមួយគ្នាទេ។

ក្នុងអំឡុងពេលប្រជុំសភាកាលពីថ្ងៃចន្ទ, នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានសន្យាថានឹងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ចំពោះឧប្បត្ដិហេតុនោះនិងរារាំងការនេសាទដោយខុសច្បាប់ពីសំណាក់ទូកនេសាទបរទេសក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation