តួកគី ដាក់ពង្រាយរថក្រោះបន្ថែម ទៅកាន់តំបន់ក្បែរព្រំដែនស៊ីរី
| ព័ត៌មានអន្តរជាតិ
SHARE

តួកគី បានដាក់ពង្រាយក្បួនរថយន្ត ដឹករថក្រោះឆ្ពោះទៅព្រំដែនស៊ីរី កាលពីថ្ងៃអង្គារ បន្ទាប់ពីបញ្ចប់ការត្រៀមលក្ខណៈ សម្រាប់ការរុញច្រានយោធា ឲ្យចូលទៅភាគឥសាន ប្រទេសស៊ីរី។

រថយន្តដឹកបេតុង និងគ្រឿងចក្រឈូសឆាយ រួមជាមួយអ្នកជីក បានចូលមូលដ្ឋានមួយ នៅទីប្រជុំជន Akcakale នៅភាគខាងត្បូង ប្រទេសទួរគី ក្បែរប្រទេសស៊ីរី នាពេលរសៀល ខណៈទាហាន ត្រូវបានដឹកតាមរថយន្តក្រុង។

តួកគីនិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្ពោះទៅកាន់ភាគឥសាន នៃប្រទេសស៊ីរី ឥឡូវនេះ សហរដ្ឋអាមេរិក បានចាប់ផ្តើមដកទ័ពចេញពី ព្រំដែនប្រទេសតួកគី និងស៊ីរី នៅក្នុងការផ្លាស់ប្តូរ គោលនយោបាយ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយតួកគី បានរិះគន់យ៉ាងខ្លាំង នៅទីក្រុងវ៉ាស៊ីនតោនថា ជាការក្បត់សម្ព័ន្ធមិត្ត របស់អាមេរិក គឺពួកឃឺដ។

សកម្មភាពរបស់សហរដ្ឋអាមេរិក នឹងទុកឱ្យកងកម្លាំង ដឹកនាំដោយឃឺដ ដែលចងសម្ព័ន្ធភាព ជាយូរមកហើយទៅទីក្រុងវ៉ាស៊ីនតោន ដែលងាយរងគ្រោះ ក្នុងការវាយប្រហារ ដោយកងកម្លាំងប្រដាប់អាវុធទួរគី។ ដោយដាក់ឈ្មោះពួកគេថាជាភេរវករ ដោយសារតែពួកគេមានទំនាក់ទំនង ជាមួយពួកសកម្មប្រយុទ្ធឃឺដ ដែលបះបោរ នៅក្នុងប្រទេសទួរគី។

ទន្ទឹមនឹងនេះដែរ លោក Trump បដិសេធថា ជនជាតិឃឺដ ត្រូវបានបោះបង់ចោល ដោយការដកថយ របស់សហរដ្ឋអាមេរិក និងសរសើរប្រទេសតួកគី ជាដៃគូពាណិជ្ជកម្ម និងជាសម្ព័ន្ធមិត្ត របស់ណាតូ។ លោកត្រាំ បានបន្ថយពាក្យសំដីគំរោះគំរើយ របស់លោក បន្ទាប់ពីធ្លាប់ធ្វើទៅលើកាន់ទីក្រុងអង់ការ៉ា ហើយនេះ ជាឥរិយាបថ បែបខ្ទប់ដង្ហើម ប្រទេសស៊ីរីទៅវិញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation