ព័ត៌មានអន្តរជាតិ

ប្រមុខអ.ស.ប៖ អ.ស.បកំពុងជួបវិបត្តិហិរញ្ញវត្ថុ ធ្ងន់ធ្ងរបំផុត

image

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antuternio Guterres នៅថ្ងៃនេះបាននិយាយថា អង្គការនេះកំពុងប្រឈមមុខ នឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលជាវិបត្តិសាច់ប្រាក់។

លោកបបន្ថែមថា គឺអត់លុយដូច្នេះ មិនដឹងថា ត្រូវធ្វើការយ៉ាងម៉េច។

នៅក្នុងសុន្ទរកថា នៅថ្ងៃនេះ ដែលបានទៅដល់គណៈកម្មាធិការទី៥ នៃមហាសន្និបាត ស្តីពីគម្រោងថវិកា ដែលបានស្នើសម្រាប់ឆ្នាំ២០២០ ប្រធានអង្គការសហប្រជាជាតិ ព្រមានថា ក្នុងខែនេះ យើងនឹងឈានដល់ឱនភាព ដ៏ជ្រៅបំផុតក្នុងទសវត្សរ៍នេះ។ ប្រាក់បម្រុងរក្សាសន្តិភាព បានអស់រលីង ហើយនោះហើយយើង មិនមានប្រាក់គ្រប់គ្រាន់ សម្រាប់បើកប្រាក់ខែនោះឡើយ។

លោក Guterres និយាយថា ការជជែកដេញដោលមហាសន្និបាត និងសប្តាហ៍ នៃសកម្មភាពការទូត ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែកញ្ញា គឺអាចធ្វើទៅបាន ដោយសារតែកាត់បន្ថយការចំណាយបន្ទាន់ ដែលត្រូវបានធ្វើឡើង នៅដើមឆ្នាំ២០១៩។

អង្គការសហប្រជាជាតិ មានឱនភាពថវិកា ចំនួន ១,៤ ពាន់លានដុល្លារ នៅឆ្នាំនេះ ហើយនឹងត្រូវចាប់ផ្តើមកាត់បន្ថយប្រាក់ឈ្នួលបុគ្គលិក លុះត្រាតែប្រទេស ដែលជាសមាជិកបង់ថ្លៃ យ៉ាងឆាប់រហ័ស។

ទោះបីប្រទេសចំនួន ១២៩ ក្នុងចំណោម ១៩៣ ជាសមាជិករបស់អង្គការសហប្រជាជាតិ បានបង់ប្រាក់របស់ពួកគេមួយចំនួន ក្នុងឆ្នាំ ២០១៩ ក៏ដោយក៏ប្រទេសចំនួន ៦៤ នៅតែជំពាក់ប្រាក់ដដែល រួមទាំងប្រទេសដែលចូលរួមវិភាគទានកំពូលរបស់ខ្លួន គឺសហរដ្ឋអាមេរិកនោះផង។ អាមេរិកសន្យាថា រាល់ឆ្នាំរួមវិភាគទាន ជាប្រាក់៣០% ក្នុងចំណោមទឺកប្រាក់ប្រចាំឆ្នាំទាំងអស់របស់UN តែសម្រាប់ឆ្នាំ២០១៩នេះ អាមេរិកមិនទាន់ផ្តល់មកឲ្យទេ៕ 

ព័ត៌មានទាក់ទង...