សមាគមចិនធ្វើសន្និសីទសារព័ត៌មានស្តីពី ការប្រគុំតន្ត្រីហាយស៊ីង ក្រោមប្រធានបទ ប្រសិនបើគ្មានក្តីស្រមៃ ហេតុអ្វីខ្ញុំត្រូវមកកំពង់សោម
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ សហគ្រាសចិន សមាគមន៏សណ្ឋាគារ សមាគមន៏ចិន សមាគមន៏ពាណិជ្ជកម្មចិនខេត្តស៊ីឈួនរួមគ្នាបង្កើតកម្មវិធីការជម្រុញទឹកចិត្ត និងកិច្ចខិតខំប្រឹងប្រែង ប្រើ ប្រាស់វប្បធម៌ កម្ពុជា ចិនជម្រុញគោលគំនិត សកម្មភាពនៃការអភិវឌ្ឍន៏ នៅក្នុងខេត្តព្រះសីហនុតាមរយះការប្រគុំតន្ត្រី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការប្រកុំតន្ត្រី ហាយស៊ីង ក្រោមប្រធានបទ ប្រសិនបើគ្មានក្តីស្រមៃ ហេតុអ្វីខ្ញុំត្រូវមកកំពង់សោម រាត្រីលីងហាង ២០១៩។

លោក ហាយ ស៊ីង នាយកក្រុមការងារការប្រកុំតន្ត្រី និងជាតារាចម្រៀង Original Song និងលោក ឡៃ ជឺ ប្រធាន គ្រប់គ្រងការប្រកុំតន្ត្រី បានគូសបញ្ចាក់ថា ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាជនចិន ក្រុមពាណិជ្ជករ ដែលកំពុងរស់នៅ ក៏ដូចជាកំពុងបណ្តាក់វិនិយោគនៅក្រុងព្រះសីហនុ ក៏ដូចជាដើម្បីបង្កើននូវភាពស្និតស្នាលរបស់បងប្អូនចិនគ្រប់លំដាប់ថ្នាក់ ជាពិសេសដើម្បីបង្កើនភាពស្និតស្នាលមិត្តភាពរវាងបងប្អូនកម្ពុជានិងប្រជាជនចិន ផ្លាស់ប្តូនូវវប្បធម៏ប្រពៃណីទំនៀមទំលាប់រវាងប្រទេសទាំងពីរ កម្ពុជា ចិន ជាពិសេសជាមួយប្រជាពលរដ្ឋ ក្រុងព្រះសីហនុ។ម្យ៉ាងវិញទៀតការប្រកុំតន្ត្រីលើកនេះផ្តោតសំខាន់លើប្រធាន ការជម្រុញទឹកចិត្ត និងកិច្ចខិតខំប្រឹងប្រែង ប្រើ ប្រាស់វប្បធម៌ជម្រុញគោលគំនិត សកម្មភាពផ្លាស់ប្តូរពិភពលោក ដោយសង្ឃឹមថា បងប្អូនចិន នៅក្រុងព្រះសីហនុគ្រប់រូបអាចសម្រេចបាននូវក្តីសម្រៃរបស់ខ្លួននាពេលខាងមុខ។លោក ហាយស៊ីង នាយក ក្រុមការងារការប្រកុំតន្ត្រី ក៏បានបញ្ជាក់បន្ថែមទៀតថាកម្មវិធីការប្រកុំតន្ត្រី នឹងប្រារព្ធធ្វើឡើងនៅ សណ្ឋាគារចិនជូរ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្រុម ការងារអ្នករៀបចំការប្រកុំតន្ត្រីនឹងធ្វើការអញ្ជើញនូវបងប្អូនកម្មករចិនជាច្រើនដែលមកធ្វើការនៅខេត្តព្រះសីហនុចូលរួមទស្សនាការប្រកុំតន្ត្រីលើកនេះផងដែរ ដើម្បីជាការអរគុណដល់កិច្ច ខិតខំប្រឹងប្រែងរបស់ពួកគាត់។ ការប្រកុំតន្ត្រីលើកនេះ គឺជាការប្រកុំតន្ត្រីខ្នាតធំ មានតារាល្បីៗជាច្រើនចូលរួម ដែលមិនធ្លាប់ មានពីមុននៅខេត្តព្រះសីហនុ៕ដោយ៖ ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation