ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់ផ្នែកអាកាសធាតុរបស់អឺរ៉ុបថ្មីប្តេជ្ញាយកពន្ធលើការនាំចូលទំនិញដែលមានការបំពុលដល់បរិស្ថាន

image

មន្ត្រីជាន់ខ្ពស់ម្នាក់ដែលនឹងទទួលខុសត្រូវក្នុងបញ្ហាអាកាសធាតុនៅអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបនឹងចាប់ផ្តើមចាត់វិធានការជាបន្ទាន់ក្នុងការយកពន្ធលើក្រុមហ៊ុនបរទេសដែលនាំចូលទំនិញដែលមានការបំពុលដល់បរិស្ថានក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅលុបបំបាត់ការបំភាយឧស្ម័នកាបូនិចនៅឆ្នាំ២០៥០។

លោក ហ្វ្រេន ធីមមឺមេន (Frans Timmermans) នឹងចូលកាន់តំណែងជាស្នងការទទួលបន្ទុកត្រួតពិនិត្យផែនការដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅអឺរ៉ុបនៅថ្ងៃទី០១ ខែវិច្ឆិកា។

លោក ធីមមឺមេន (Timmermans) បាននិយាយថាគោលនយោបាយរបស់លោកក៏នឹងដាក់គោលដៅទៅលើឧស្សាហកម្មដឹកជញ្ជូនផងដែរដោយលោកបានចាត់ទុកឧស្សាហកម្មនេះថាជាវិស័យមួយក្នុងចំណោមវិស័យដែលបង្កការបំពុលដល់បរិស្ថានខ្លាំងបំផុត ហើយលោកបានលើកទឹកចិត្តឲ្យប្រើប្រាស់រថយន្តដែលមិនមានការបំភាយផ្សែងនិងប្រើសេវាដឹកជញ្ជូនសាធារណៈ។

លោកបានបន្ថែមថាផែនការដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នេះនឹងផ្តល់ប្រយោជន៍ដល់សុខភាពរបស់ពលរដ្ឋអឺរ៉ុបដោយកាត់បន្ថយការបំពុលខ្យល់ដែលលោកបានចាត់ទុកថានៅតែជាឃាតករដ៏ធំបំផុតមួយនៅអឺរ៉ុប៕

ព័ត៌មានទាក់ទង...