បុរសម្នាក់ជាន់មីនដាច់ជើងស្តាំម្ខាងបញ្ជនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ
| ព័ត៌មានជាតិ
SHARE

ពោធិ៍សាត់៖ ជនរងគ្រោះឈ្មោះឈន វីរៈ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បានដើរជាន់មីនដាច់ជើងស្តាំម្ខាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ។តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកវាលវែងបានឲ្យដឹងថា ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០១៩ នៅចំណុច(៨៥) ស្ថិតក្នុងភូមិឃុំរបស់គាត់រស់នៅ។


ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឈន វីរៈបានចេញពីផ្ទះដើរសំដៅទៅចំការរបស់គាត់ក្នុងគោលបំណងទៅមើលដំណាំស្រូវដែលរូបគាត់បានដាំក្នុងចំការនៅចំណុច(៨៥) ស្ថិតក្នុងភូមិឯកភាពឃុំថ្មដា ស្រុកវាលវែង ចៃដន្យអាក្រក់បុរសរងគ្រោះត្រូវដើជាន់មីនដាច់ជើងស្តាំម្ខាង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុលើកជនរងគ្រោះដឹកតាមគោយន្តកន្ត្រៃយកមកលំនៅដ្ឋានដោយអាការ:ធ្ងន់ធ្ងរក៍ដឹកបន្តតាមរថយន្តរបស់អង្គភាពវរៈសេនាតូចការពារព្រំដែនគោកលេខ៨២៥ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តត្រាតប្រទេសថៃតែម្តង តែមកដល់បច្ចុវេលា នេះជម្ងឺជនរងគ្រោះមានការយូរស្រាលហើយតែគួរឲ្យស្តាយដោយគ្រាប់មីនបានកាត់ផ្តាប់ជើងស្តាំរបស់គាត់ម្តងទៅបាត់ ។


សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលថ្មដាបានបញ្ជាក់ឲ្យដឹងថា គ្រាប់មីនដែលជនរងគ្រោះជាន់ដាច់ជើងនៅចំណុចខាងលើគឺជាគ្រាប់ បន្សល់ទុកតាំងពីសម័យសង្គ្រាម ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation