មន្រ្តីទូតថ្មីរបស់អាមេរិក ជួបជាមួយអ្នកគាំទ្រTwitter ទី១០០០
| ព័ត៌មានជាតិ
SHARE

លោកឯកអគ្គរដ្ឋទូត Murphy បានអបអរដំណាក់កាលសំខាន់មួយ គឺជាមួយអ្នកគាំទ្រTwitter របស់លោក ទី១០០០! អ្នកទី១០០០ នេះមានឈ្មោះថា នូវ ប៊ុនគង់ ដែលតាមដាន Twitter @USAmbCambodia។

នេះជាការបញ្ជាក់ពីហ្វេសបុកស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលបានបង្ហាញនៅល្ងាចថ្ងៃនេះ។ ជំនួបរវាងភាគីទាំង២ធ្វើឡើង កាលពីម្សិលមិញ។

ទូតអាមេរិកបញ្ជាក់ថា លោក នូវ ប៊ុនគង់ គឺជាអ្នកគ្រប់គ្រងចរាចរណ៍ដែនអាកាស និងជាអ្នកចូលចិត្តផ្នែកអាកាសចរណ៍។ ភាគីទាំងពីរ បានជួបជជែកគ្នា និងពិសាតែ នៅមជ្ឈមណ្ឌលអាមេរិក ហើយបានថតរូប។

លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា លោក នូវ ប៊ុនគង់ ជាមនុស្សគួរឲ្យចូលចិត្តណាស់ ហើយលោកសប្បាយចិត្ត ដែលមានមិត្តថ្មីៗនៅកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation