សមិទ្ធិផលនានាក្នុងវត្តពោធិវ័ន្តកោះប៉ែនត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់ប្រជាពុទ្ធបរិស័ទ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក៍ដូចជាការចូលរួម អភិវឌ្ឍន៍ប្រទេសជាតិ សមិទ្ធិផលជាបង្គោលភ្លើងចំនួន៣០៨ដើម កម្រាលបេតុង និងសមិទ្ធផល ផ្សេងៗទៀតស្ថិតនៅក្នុងវត្តពោធិវន្តកោះប៉ែន ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់ សៀម ខេត្តកំពង់ចាមត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ពីសំណាក់លោក ប៊ិន ឡាដា អភិបាលនៃ គណៈអភិបាលស្រុកកំពង់សៀម រួមទាំងព្រះសុនន្ទធម្មោ ស៊ាន សុគា ព្រះចៅអធិការវត្ត ពោធិវន្ត កោះប៉ែន និងគណៈកម្មការចំណុះជើងវត្តផងដែរ។


បើតាមលោក វែ់ន នាង មេឃុំកោះ មិត្តបានឲ្យដឹងថាសមិទ្ធផលនានា ជាពិសេសភ្លើងបំភ្លឺនៅពេលយប់ ពិតជាបានរួមចំណែកក្នុង ការបំភ្លឺសម្រាប់បងប្អូនដែលមកធ្វើបុណ្យនៅក្នុងទីអារាមនេះ ជាងនេះទៅទៀតបង្គោលភ្លើង បំភ្លឺផ្លូវនៅមុខវត្ត ដែលជាកន្លែងឆ្លងកាត់ទៅមករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សគឺបានរួម ចំណែកទៅដល់ការធ្វើដំណើរនៅពេលយប់ផងដែរ។


ឆ្លៀតក្នុងឱកាសនេះដែរលោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគត្តិ បណ្ឌិតរបស់សម្ដេច តេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងជំនះគ្រប់ឧបសគ្គក្នុងការបង្រួបបង្រួម និងផ្សះផ្សាជាតិ បន្តអភិវឌ្ឍប្រទេសជាតិ ពីបាតដៃទទេដែលញាំញីដោយសង្គ្រាម ឲ្យមានភាពសំបូររុងរឿង និងបន្តធ្វើសមាហរណកម្ម ប្រកបដោយកិត្តិយសលើឆាកអន្តរជាតិ ។ជាមួយនេះ រាជរដ្ឋាភិបាលបានបន្តអនុវត្តយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដោយប្រកាន់ភ្ជាប់នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមានផ្លូវ ភ្លើង ទឹក សាលារៀន មន្ទីរពេទ្យ ទីវត្តអារាមនៅទូទាំងប្រទេស។

លោកអភិបាលស្រុកបន្តថា ព្រះពុទ្ធសាសនា គឺជាទីគោរពសក្ការៈ នៃយើង ដូច្នេះ យើងត្រូវបន្តចូលរួមចូលរួមកសាង ការពារ ថែរក្សាសន្តិភាព ពង្រឹងស្ថេរភាពសង្គម ថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស។ លោកអភិបាលស្រុកកំពង់សៀមក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ព្រះចៅអធិការវត្ត ពោធិវន្តកោះប៉ែន រួមទាំងសម្បុរសជនទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការជួយកសាងនូវសមិទ្ធិផលនានាក្នុងទីអារាមនេះហើយ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ត្រូវរួមគ្នាជួយថែរក្សានូវ សមិទ្ធិផលដែលបានកសាងរួច អោយ បានគង់វង្សដើម្បីទុកជាទីសក្ការៈបូជា ឬធ្វើពិធីបុណ្យផ្សេងៗ ហើយសមិទ្ធិផលទាំងនេះដែរ គឺមិនមែនជាកម្មសិទ្ធនរណាម្នាក់ទេគឺជា កម្មសិទ្ធិរបស់ពុទ្ធបរិស័ទរួមទាំងអស់គ្នា៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation