ម្ចាស់ជំនួយអន្តរជាតិ សន្យាផ្តល់ប្រាក់១៤ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ គ្រុនចាញ់ និងរបេង
| ព័ត៌មានអន្តរជាតិ
SHARE

ម្ចាស់ជំនួយអន្តរជាតិ សន្យាផ្តល់ប្រាក់ចំនួន ១៤ ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ជំងឺ គ្រុនចាញ់ និងជំងឺរបេង។ នេះគឺជាការបញ្ជាក់ នៅក្នុងកិច្ចប្រជុំកំពូល របស់មូលនិធិពិភពលោក នៅទីក្រុងលីយ៉ុង ប្រទេសបារាំង កាលពីថ្ងៃម្សិលមិញ។ លោក Peter Sands នាយកប្រតិបត្តិមូលនិធិពិភពលោក ថ្លែងថា យើងបានសន្យាផ្តល់ប្រាក់ចំនួន ១៤,០២ ពាន់លានដុល្លារ។ ដូច្នេះយើងពិតជារំភើបណាស់ ចំពោះរឿងនេះ ។

ថ្លែងនៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូល ប្រធានាធិបតីបារាំង លោ កអេម៉ា នុយអែលម៉ាក្រុង បានដាក់ឈ្មោះប្រទេសជប៉ុន ថាជាប្រទេសដែលនៅពីក្រោយប្រទេសG7 និងអារ៉ាប់ប៊ីសាអូឌីត ដែលស្ថិតនៅពីក្រោយរដ្ឋឈូងសមុទ្រដទៃទៀត ក្នុងការចូលរួមវិភាគទានរបស់ពួកគេ។ យោងតាមអង្គការសុខភាពពិភពលោក មានមនុស្សចំនួន ៣៧,៩ លាននាក់ រស់នៅជាមួយមេរោគអេដស៍ / ជំងឺអេដស៍ នៅទូទាំងពិភពលោក កាលពីឆ្នាំ ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation