បុរសម្នាក់ត្រូវបានសង្ស័យជាក្រុមអ៊ីស្លាមជ្រុលនិយមបានប្រើកាំបិតចាក់រដ្ឋមន្ត្រីក្រសួងសន្តិសុខឥណ្ឌូណេស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌូណេស៊ី៖ ក្រុមមន្ត្រីបាននិយាយថា បុរសម្នាក់ប្រដាប់ដោយកាំបិតបានចាក់រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិឥណ្ឌូណេស៊ី, មេប៉ូលិសក្នុងតំបន់ម្នាក់និងមនុស្សម្នាក់ទៀតឲ្យរងរបួសនៅក្នុងការវាយប្រហារមួយនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាវេជ្ជបណ្ឌិតម្នាក់បាននិយាយថា លោក វីរ៉ាន់តូ (Wiranto) ត្រូវបានជនសង្ស័យចាក់ចំពោះយ៉ាងតិច២កាំបិត។

អ្នកវាយប្រហារបានរត់តម្រង់មកចាក់លោក វីរ៉ាន់តូ នៅពេលដែលលោកបានចុះពីលើឡាននិងត្រូវបានស្វាគមន៍ដោយមេប៉ូលិសនៅក្នុងតំបន់ប៉ាន់ដេកឡាំង (Pandeglang) ដោយបង្កឲ្យរងរបួសទាំងពីរនាក់រួមនឹងបុរសម្នាក់ទៀតមុននឹងត្រូវបានក្រុមអង្គរក្សចាប់ខ្លួន។

ភ្លាមៗនោះ លោក វីរ៉ាន់តូ ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅព្យាបាលនៅក្នុងរដ្ឋធានីហ្សាកាតា។

អ្នកវាយប្រហារនោះត្រូវបានប៉ូលិសសង្ស័យថាជាបណ្តាញក្រុមសកម្មប្រយុទ្ធមូស្លីមនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលមានទំនាក់ទំនងជាមួយក្រុមអាយស៊ីស ហើយប៉ូលិសបាននិយាយថាពួកគេក៏បានចាប់ខ្លួនប្រពន្ធរបស់ជនសង្ស័យផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation