ភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ាឆេះបំផ្លាញលំនៅដ្ឋានក្នុងឧទ្យានសហគមន៍ផ្ទះចល័ត
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថាភ្លើងឆេះព្រៃដ៏ខ្លាំងដែលបានចាប់ផ្ដើមឆាបឆេះនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃព្រហស្បតិ៍នោះបានឆេះបំផ្លាញផ្ទះនិងអគារមួយចំនួននៅក្នុងឧទ្យានសហគមន៍ផ្ទះចល័តក្នុងតំបន់។

ភ្លាមៗមិនទាន់មានរបាយការណ៍លំអិតថាតើផ្ទះចល័តប៉ុន្មានខ្នងត្រូវបានអគ្គិភ័យឆេះបំផ្លាញនិងមានមនុស្សប៉ុន្មាននាក់រងរបួសនោះទេ។

មន្ត្រីក្នុងតំបន់បាននិយាយថាភ្លើងឆេះព្រៃនៅក្នុងឧទ្យានសហគមន៍ផ្ទះចល័តក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតទីក្រុងឡូសអ៊ឺនជឺឡែស (Los Angeles) នោះបានដុតកម្លោចផ្ទៃដីជាង២០០ហិចតា។

ភ្លើងឆេះព្រៃនេះគឺជាភ្លើងឆេះព្រៃមួយនៅក្នុងចំណោមភ្លើងឆេះព្រៃប្រហែល២៧៥កន្លែងដែលបានឆាបឆេះនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះក្នុងគ្រាដែលលក្ខខណ្ឌអាកាសធាតុក្ដៅនិងធ្លាក់ខ្យល់បានចាប់ផ្ដើមកើតមានជាសញ្ញាបង្ហាញពីការចាប់ផ្ដើមនៃរដូវកាលភ្លើងឆេះព្រៃពេញបន្ទុក។

ថ្វីបើភ្លើងឆេះព្រៃជាច្រើនត្រូវបានក្រុមបុគ្គលិកពន្លត់អគ្គិភ័យទប់ស្កាត់មិនឲ្យរីករាលដាលក៏ដោយ ក៏ការព្រួយបារម្ភពីការបង្កហានិភ័យទៅដល់អាយុជីវិតពលរដ្ឋនិងទ្រព្យសម្បត្តិនានាបានជំរុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីប្រចាំតំបន់នោះផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅដល់ពលរដ្ឋប្រហែល៦០ម៉ឺននាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation