ពលរដ្ឋជប៉ុន៣៥នាក់ស្លាប់ និង១៧នាក់ទៀតបាត់ខ្លួន ដោយសារព្យុះទីហ្វុងហាហ្គីប៊ីស
| ព័ត៌មានអន្តរជាតិ
SHARE

គិតត្រឹមម៉ោង៧:០០យប់ថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក ព្យុះសង្ឃរាHagibio បានបោកបក់កាត់ប្រទេសជប៉ុន ធ្វើឲ្យទឹកទន្លេពេញប្រៀបនិងហៀហូរចូល ដល់លំនៅដ្ឋានរបស់ពលរដ្ឋ នៅតំបន់នានាទូទាំងប្រទេស ដែលបណ្ដាលឲ្យមនុស្ស៣៥នាក់ ស្លាប់និងជាង១៦០នាក់ទៀត។

ទឹកជំនន់យ៉ាងខ្លាំង ត្រូវបានគេឃើញ នៅក្នុងផ្នែកមួយ នៃសង្កាត់ Setagaya នៃទន្លេ Tamagawa ដែលឆ្លងកាត់ទីក្រុងតូក្យូ និងបណ្តាលឱ្យមន្ទីរពេទ្យ Setagaya Memorial ត្រូវលិចលង់យ៉ាងធ្ងន់ធ្ងរ។

ទឹកជំនន់ភាគច្រើន បានស្រកនៅព្រឹកថ្ងៃអាទិត្យ។ បុគ្គលិកមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រួសារអ្នកជំងឺ បានចូលរួមក្នុងការឈូសឆាយភក់ និងកាប់ឈើ ចេញពីមន្ទីរពេទ្យ។

នៅពេលដែលការងារត្រូវបានធ្វើរួចរាល់ អ្នកជំងឺនៅទីនេះ ត្រូវបានជម្លៀស ទៅកាន់មន្ទីរពេទ្យដទៃទៀត។

បុគ្គលិក នៅមន្ទីរពេទ្យសេតហ្គាយ៉ា ក្រុមគ្រួសារអ្នកជំងឺ ក៏ដូចជាសមាជិក នៃកម្លាំងការពារខ្លួនជប៉ុន (SDF) បានចូលរួមជាមួយការជម្លៀសអ្នកជំងឺជាង ១៦០ នាក់ ដែលបញ្ចប់ កាលពីថ្ងៃអាទិត្យ។

ព្យុះទីហ្វុងដែលជាព្យុះទី ១៩ និងទំនងជាមានឥទ្ធិពលបំផុត នៅរដូវកាលនេះ បានធ្វើឱ្យមានការបាក់ដី នៅលើឧបទ្វីបអ៊ីហ្ស៊ូនៅលើកោះដ៏សំខាន់របស់ជប៉ុន នាម៉ោង ៧ យប់ថ្ងៃ កាលពីថ្ងៃសៅរ៍ម៉ោងនៅក្នុងស្រុក។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation