ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី និយាយថា ការវាយលុកដឹកនាំដោយតួកគី នឹងពង្រីកបន្ថែមទៀត នៅតាមបណ្តោយព្រំដែនស៊ីរី

image

ប្រធានាធិបតីទួរគី និយាយកាលពីថ្ងៃអាទិត្យថា ការលុកលុយរបស់តួកគី ចូលទៅក្នុងប្រទេសស៊ីរី នឹងលាតសន្ធឹងពីកូបានី នៅភាគខាងលិច ទៅហាសាកា នៅភាគខាងកើត ដោយចូលចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ចូលទឹកដីស៊ីរី។

ថ្លែងទៅកាន់សន្និសីទសារព័ត៌មាន នៅទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan និយាយថា កងកម្លាំងដឹកនាំដោយតួកគី ក៏បានឡោមព័ទ្ធទីប្រជុំជនព្រំដែន របស់ប្រទេសស៊ីរី នៅ Tel Abyad ភាគខាងលិច នៃ Ras al Ain ក្នុងការប្រយុទ្ធប្រឆាំងនឹងកងជីវពលឃឺដ YPG ដែលក្រុងអង់ការ៉ា និយាយថា ជាអង្គការភេរវករ។

សម្តេចប៉ាបហ្វ្រង់ស័រ បានអង្វររកដំណោះស្រាយ«ស្មោះត្រង់និងតម្លាភាព»ចំពោះវិបត្តិព្រំដែននៅស៊ីរី។ នៅក្នុងសុន្ទរកថាពេលថ្ងៃត្រង់របស់គាត់ បន្ទាប់ពីពិធីមួយនៅឯទីលាន St. Peter's Francis បានសម្តែងការព្រួយបារម្ភ អំពីជោគវាសនារបស់ប្រជាជន ដែលបាន"បង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ដោយសារតែសកម្មភាពយោធា" រួមទាំងគ្រីស្ទបរិស័ទជាច្រើនផង។

ឥឡូវនេះ ប្រទេសទួរគី ប្រឈមមុខនឹងការគំរាមកំហែង នៃការដាក់ទណ្ឌកម្ម ដែលអាចកើតមានពីសម្ព័ន្ធមិត្តណាតូរបស់សហរដ្ឋអាមេរិក ប្រសិនណាបើមិនបញ្ឈប់ការលុកលុយ។ សម្ព័ន្ធមិត្តអូតង់ ២ ទៀត គឺអាល្លឺម៉ង់ និងបារាំង បានផ្អាកការនាំអាវុធទៅតួកគី។

អង្គការសហប្រជាជាតិ និយាយកាលពីថ្ងៃអាទិត្យថា មនុស្សជាង១៣ម៉ឺននាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅ ពីតំបន់ជនបទនៅជុំវិញទីក្រុង Tel Abyad និង Ras al Ain ដែលជាលទ្ធផលនៃការប្រយុទ្ធគ្នានេះ៕