នាយករដ្ឋមន្ត្រីនូវែលសេឡង់បង្កើនការប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយខ្លឹមសារ និងរូបភាពវីដេអូហិង្សាជ្រុលនិយមលើប្រព័ន្ធអ៊ីនធឺណិត
| ព័ត៌មានអន្តរជាតិ
SHARE

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌឺន (Jacinda Ardern) នៅថ្ងៃចន្ទនេះបានប្រកាសពីការផ្ដល់មូលនិធីនិងការគាំទ្របន្ថែមទៀតទៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយខ្លឹមសារ និងរូបភាពវីដេអូហិង្សាជ្រុលនិយមលើប្រព័ន្ធអ៊ីនធឺណិត។

ការប្រកាសនេះរបស់លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់បានធ្វើឡើងប៉ុន្មានខែបន្ទាប់ពីបុរសស្បែកសរើសអើងពូជសាសន៍ម្នាក់បានធ្វើការផ្សាយផ្ទាល់តាមអ៊ីនធឺណិតពីសកម្មភាពនៃការបាញ់ប្រហាររបស់ខ្លួនទៅលើសាសនិកអ៊ីស្លាមនៅឯវិហារមូស្លីមចំនួន២កន្លែងក្នុងទីក្រុងក្រៃឆឺច (Christchurch) ប្រទេសនូវែលសេឡង់។

ការបាញ់ប្រហារដែលបានកើតឡើងនៅថ្ងៃទី១៥ ខែមីនាកន្លងទៅនិងបានសម្លាប់សាសនិកអ៊ីស្លាមចំនួន៥១នាក់នោះត្រូវបានផ្សាយផ្ទាល់តាម Facebook ហើយវីដេអូនៃការបាញ់ប្រហារនោះត្រូវបានគេចែកចាញបន្តគ្នាយ៉ាងគគ្រឹកគគ្រេងនៅលើបណ្ដាញសង្គមផ្សេងៗទៀតរួមមាន Twitter, YouTube, Whatsapp និង Instagram។

លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់បាននិយាយថារដ្ឋាភិបាលនូវែលសេឡង់បានវិនិយោគប្រាក់បន្ថែមទៀតជិត១១លានដុល្លារក្នុងរយៈពេល៤ឆ្នាំទៅមុខដើម្បីបង្កើនសមត្ថភាពរបស់ប្រទេសនូវែលសេឡង់ក្នុងការស្វែងរក, បញ្ឈប់ និងទប់ស្កាត់ឲ្យបានលឿននូវការផ្សព្វផ្សាយខ្លឹមសារ និងរូបភាពវីដេអូហិង្សាជ្រុលនិយមនិងភេរវកម្មលើប្រព័ន្ធអ៊ីនធឺណិត។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល លោកស្រី អាឌឺន បាននិយាយក្រុមថ្មីមួយដែលមានសមាជិក១៧នាក់នឹងទទួលបន្ទុកប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយខ្លឹមសារ និងរូបភាពវីដេអូបែបនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation